​ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ប៉ៃលិន អាច​ចុះ​ត្រជាក់់​ដល់​១៧​អង្សា​សេ​

30/11/-0001 12:00 am ប៉ៃលិន

​ភ្នំពេញ​៖ ខេត្ត​ចំនួន ៥ នៅ​តំបន់​ជួរ​ភ្នំ​ដងរ៉ែក និង​តំបន់​ភាគ​ឦសាន នឹងមាន​អាកាសធាតុ​ចុះ​ត្រជាក់ ក្នុង​សីតុណ្ហភាព​ពី​១៧-១៩​អង្សា​សេ ចាប់ពី​ថ្ងៃទី​២៦​ដល់​២៩​ធ្នូ​។ ខេត្ត​ទាំង​៥​នោះ​មាន ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ខេត្ត​ប៉ៃលិន​។ ក្រៅពី​ខេត្ត​ទាំង​៥​នេះ ខេត្ត​ផ្សេងៗ​ទៀត នឹងមាន​សីតុណ្ហភាព​ត្រឹម​២២-២៤​អង្សា​សេ ផងដែរ​។​
 
​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ថ្ងៃទី​២៣​ធ្នូ ឆ្នាំ​២០១៩ ក​ត្កា​ដែល​ឱ្យ​នាំ​អាកាសធាតុ​នៅ​ខេត្ត​កម្ពុជា​ចុះ​ត្រជាក់​បែបនេះ គឺ​ដោយសារតែ​កម្ពុជា​ទទួល​រង​ឥទ្ធិពល​នៃ​ជ្រលង​សម្ពោធ​ខ្ពស់​ខ្សោយ​។ 
 
​ជាមួយនេះ​ផងដែរ ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា ព្យុះ​ទី​២៩ ឈ្មោះ ហា្វ​ន់​ហ្វូ​ន​(PHANFONE)  ដែល​បាន​កើតឡើង​ក្នុង​មហាសមុទ្រ​ភាគ​ខាងកើត​ប្រទេស​ហ្វីលីពីន ហើយ​បន្តដំណើរ​ចូល​សមុទ្រ​ចិន​ខាងត្បូង គឺ​មិនមាន​ឥទ្ធិពល​អ្វី​ដល់​កម្ពុជា​ឡើយ​៕ 

ព័ត៌មានទាក់ទង