លោក នុត ពុធ​ដា​រ៉ា ទៅធ្វើជា​អភិបាលរង​ខេត្តក្រចេះ​

30/11/-0001 12:00 am ក្រចេះ

​លោក នុត ពុធ​ដា​រ៉ា អតីត​អភិបាល​ខណ្ឌដង្កោ ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​អនុក្រឹត្យ នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩ តែងតាំង​ជា​អភិបាលរង​ខេត្តក្រចេះ​។​

 
​អ្នកស្រី គឹម ញឹ​ប ដែល​ពីមុន​ជា​អភិបាលរង​ខណ្ឌដង្កោ ត្រូវ​រដ្ឋាភិបាល​តែងតាំង​ជា​អភិបាលខណ្ឌ ជំនួស​លោក នុត ពុធ​ដា​រ៉ា​។ ចំណែក លោក ទុយ ច័ន្ទ ត្រូវ​តាំង​ជា​អភិបាលរង​ខណ្ឌដង្កោ​។ 
​ពិធី​ប្រកាស​ដំណែង​របស់​អ្នកស្រី គឹម ញឹ​ប និង លោក ទុយ ច័ន្ទ គឺធ្វើឡើង​នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩៕ 

ព័ត៌មានទាក់ទង