មិនមែន​តែ​នៅ​ភ្នំពេញ​ឡើយ ខេត្ត​ផ្សេងទៀត​ក៏​ចាក់ផ្សាយ​ជំនួប​កម្ពុជា​-​វៀតណាម​ផងដែរ​

30/11/-0001 12:00 am កំពង់ស្ពឺ

​ភ្នំពេញ​៖ នា​វេលា​ម៉ោង​៧​យប់​នេះ ក្រុមកីឡា​បាល់ទាត់​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា ត្រូវ​ប្រកួត​ជាមួយ​វៀតណាម​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​កីឡដ្ឋាន Rizal Memorial ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។​
 
relate 
 
​រាជធានី​ភ្នំពេញ នឹង​បញ្ចាំង​ស្លាយ​ឲ្យ​ពលរដ្ឋ​ទស្សនា​នៅមុខ​វត្ត​បុ​ទុម​វ​តី រីឯ​បណ្តា​ខេត្ត​មួយចំនួនទៀត ក៏មាន​គម្រោង​ដូចគ្នា​ផងដែរ ក្នុងនោះ​មាន​ខេត្តកំពង់ស្ពឺ ព្រះវិហារ រតនគិរី និង​តាកែវ និង​ខេត្ត​ប៉ៃលិន ជាដើម​។ នេះ​បើតាម​ការអះអាង​រដ្ឋបាល​ខេត្ត និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នានា​។​
 
​សម្រាប់​ខេត្តកំពង់ស្ពឺ នឹង​ចាក់​បញ្ចាំង​នៅមុខ​សួនច្បារ​សម្ដេច​សង្ឃរាជ​ជួន ណាត​។ ខេត្តព្រះវិហារ ចាក់​បញ្ចាំង​នៅ​មជ្ឈមណ្ឌល​កីឡាដ្ឋាន​ខេត្ត​។ ខេត្ត រតនគិរី ចាក់​បញ្ចាំង​នៅ​បរិវេណ​សាលាខេត្ត​។ 
 
​ខេត្តតាកែវ ចាក់​បញ្ចាំង​នៅ​ទីធ្លារ​សួនច្បារ​មាត់បឹង​តាកែវ រីឯ​អ្នក​ស្រឡាញ់​បាល់ទាត់​នៅ​ខេត្ត​ប៉ៃលិន អាច​ទៅ​ជួបជុំគ្នា​រីករាយ​នៅ​បរិវេណ​វិមានឯករាជ្យ​ក្នុង​ខេត្ត​ផ្ទាល់។

ទីតាំងដែលបញ្ចាំងផ្ទាំងសំពត់ស៖

១.​ភ្នំពេញ ៖ ក្នុង​សួនច្បារ​វត្ត​បទុម​វ​តី​
២.​ស្វាយរៀង ៖ រង្វង់​មូល​វិមានឯករាជ្យ​
៣.​ព្រះវិហារ ៖ ក្នុង​មជ្ឈមណ្ឌល​កីឡដ្ឋាន​ខេត្ត​
៤.​ក្រចេះ ៖ មុខ​មហោស្រព​ខេត្ត​
៥.​តាកែវ ៖ ទីធ្លារ​សួនច្បារ​មាត់បឹង​តាកែវ​
៦.​កំពង់ឆ្នាំង ៖ ក្នុង​ទីលាន​បាល់ទាត់​បន្ទាយលង្វែក​(​ជាប់​អា​រ៉ែ​ង​កាហ្វេ​)
៧.​កំពង់ស្ពឺ ៖ នៅមុខ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត​
៨.​ប៉ៃលិន ៖ នៅក្បែរ​វិមានឯករាជ្យ​
៩.​រតនៈគិរី ៖ ក្នុង​បរិវេណ​សាលាខេត្ត​ផ្ទាល់​
១០.​ស្ទឹងត្រែង ៖ ទីធ្លា​ការិយាល័យ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​
១១.​ពោធិ៍សាត់ ៖ ផ្ទាំង LED មុខ​សាលាខេត្ត​៕​
 
 
 
 

ព័ត៌មានទាក់ទង