សត្វ​កុក​ជាច្រើន រក​ចំណី​នៅលើ​វាលស្រែ​ស្រូវប្រាំង ក្នុង​រដូវរំហើយ​!

30/11/-0001 12:00 am កណ្តាល

​កណ្តាល​៖ ជា​រៀងរាល់ថ្ងៃ មាន​សត្វ​កុក​ជាច្រើន​ហើរ​ទាំង​ហ្វូងៗ ពី​បឹង និង​ត្រពាំង​ខាងកើត​នៃ​ទន្លេបាសាក់ មករក​ចំណី​នៅលើ​ស្រែ​ស្រូវប្រាំង​នា​រដូវរំហើយ នៅ​តំបន់​ត្រពាំង​ជើង​មាស ក្នុងភូមិ​សំប៉ាន​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​។
 
​លោក នូវ សាន ដែលជា​កសិករ​ធ្វើ​ស្រូវប្រាំង​មួយកន្លែង​នៅ​តំបន់​ត្រពាំង​ជើង​មាស​នេះ បាន​និយាយថា សត្វ​កុក​ទាំងនោះ តែងតែ​ហើរ​មក​ចាប់​ត្រី ឬ​សត្វល្អិត​នានា ធ្វើជា​ចំណី នៅ​ចន្លោះ​ចាប់ពី​ម៉ោង​៦ ឬ ៧​ព្រឹក ហើយ​ពួកវា​ត្រលប់​ទៅ​កន្លែង​ដើម​វិញ នៅ​ម៉ោង​៤ ឬ ៥​លា្ង​ច ។ 


​មូលហេតុ​បានជា​សត្វ​កុក​ទាំងនោះ មករក​ចំណី​ស៊ី​ជាប្រចាំ​នៅលើ​វាលស្រែ​ស្រូវ​រដូវប្រាំង ក្នុង​តំបន់​ត្រពាំង​ជើង​មាស ព្រោះ​នៅ​តំបន់​នេះ មាន​ស្រះ បឹង និង​ត្រពាំង​រាក់ៗ​ជាច្រើន ដែល​បង្កលក្ខណៈ​ងាយស្រួល​ដល់​សត្វ​ទាំង​ស្វែងរក​ចំណី​។ នេះ​ជាការ​បញ្ជាក់​របស់លោក នូវ សាន ដែល​បាន​បន្ថែមថា សត្វ​កុក​ទាំងនោះ មករក​ចំណី​នៅ​វាលស្រែ​ក្នុង​តំបន់​ត្រពាំង​ជើង​មាស​នេះ ចន្លោះ​ចាប់ពី​ចុងខែ​វិ​ចិ្ឆ​កា ដល់​ខែ មីនា ជា​រៀងរាល់ឆ្នាំ ៕ 








 

ព័ត៌មានទាក់ទង