នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​​ឱ្យព្រះសង្ឃនៅភ្នំពេញមួយអង្គ​សឹក ដោយសារ​ធ្វើ​ខុស​វិន័យ​

30/11/-0001 12:00 am កំពត

​ភ្នំពេញ​៖ ពី​ពិធី​សម្ពោធ​រោងចក្រ​ផលិត​ស៊ីម៉ង់​តិ៍ «​ថៃ​ប៊ុន​រ៉ង​» នៅ​ព្រឹក​ថ្ងៃទី​១៤ វិច្ឆិកា​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ព្រះសង្ឃ​មួយអង្គ ឱ្យ​សឹក​លាចាក​សិក្ខាបទ ដោយសារ​ធ្វើ​ខុស​វិស័យ​សង្ឃ​។​

 
​សម្ដេច ហ៊ុន សែន ដែល​ទទួលបាន​ព័ត៌មាន​ជុំវិញ​ករណី​សង្ឃ​អង្គ​នោះ បាន​និយាយថា ព្រះអង្គ​រូបនេះ បាន​លួចលាក់​មាន​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់​រហូតដល់​មានកូន​ក្នុង​ផ្ទៃ​។ ដោយសារ​មើលឃើញ​ទង្វើ​បែបនេះ ទើប​សម្ដេច ស្នើឱ្យ​ព្រះសង្ឃ​អង្គ​នោះ សឹក​ពី​វិស័យ​សាសនា ដើម្បី​ទទួលខុសត្រូវ​ចំពោះ​ស្ត្រី​នោះ ។ បើ​មិន​ដូច្នេះ​ទេ គណៈសង្ឃ​នៃ​រាជធានី​ភ្នំពេញ រួមទាំង​អាជ្ញាធរ​នឹង​អនុវត្ត​វិធានការ​ច្បាប់​។​
 
​ថ្លែង​ដោយ​មិន​បញ្ចេញ​កិត្តិនាម​ព្រះសង្ឃ​អង្គ​នោះ លោកនាយក​រដ្ឋមន្ត្រី បាន​និយាយ​ដូច្នេះ​ថា​៖«​សមត្ថកិច្ច នគរបាល គេ​ដឹងថា ព្រះអង្គ​គង់នៅ​វត្ត​ណា​ហើយ​។ ដូច្នេះ​ពេល​ឭ​ខ្ញុំ​ករុណា​ខ្ញុំ​និយាយ​ហើយ ព្រះអង្គ​សឹក​ឱ្យ​ហើយ​ទៅ ហើយ​ទៅយក​នាង​ហ្នឹង​ទៅ ព្រោះ​នាង​ហ្នឹង​ផើម​(​ពោះធំ​)​ហើយ​»។​
 
​បើតាម​សម្ដេច ហ៊ុន សែន ព្រះអង្គ​នោះ គង់នៅ​វត្ត​មួយ ក្នុង​រាជធានី​ភ្នំពេញ​៕ 

ព័ត៌មានទាក់ទង