សម្តេច ហ៊ុន សែន​៖ ផ្លូវ​ខូច ដោយសារ​ជញ្ជីង​ថ្លឹង​រថយន្ត សូកលុយ ប្រ៉ុ​ច​!

30/11/-0001 12:00 am កំពត

សម្តេចនាយក​រដ្ឋមន្ត្រី​នា​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​រោងចក្រ​ផលិត​ស៊ីម៉ង់ នៅ​ខេត្តកំពត នា​ថ្ងៃនេះ បានលើកឡើង​ពី​ផែនការ​ផ្សេងៗ​របស់​រដ្ឋាភិបាល​ក្នុងការ​សាងសង់​ផ្លូវ ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ ដែល​កំពង់​រង​ការខូចខាត​។​



​បើតាម​ប្រមុខ​រដ្ឋាភិបាល កត្តា​ខូច​ផ្លូវ​មាន​ពីរ គឺ​បណ្តាលមកពី​គ្រោះទឹកជំនន់ និង​មកពី​រថយន្ត​ធុន​ធ្ងន់ ជាពិសេស​កុងតឺន័រ​។ «​យើង​ត្រូវធ្វើ​ផ្លូវ​ដែល​ទ្រាំទ្រ​នូវ​ទម្ងន់​រថយន្ត​ដែល​ផលិត​ស្រុក​គេ​បាន​»​។ នេះ​ជាការ​អះអាង​របស់​សម្តេច ហ៊ុន សែន ដោយ​បន្ថែមថា ករណី​ខូច​ផ្លូវ​កន្លងមក​នៅ​ខេត្ត​ព្រះសីហនុ គឺ​ដោយសារតែ​ការអនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធំ និង​កុងតឺន័រ ចូលទៅ​តំបន់​ផែ​ទឹក​ជ្រៅ ក៏ដូចជា​ដឹក​សម្ភារ​សំណង់​ផ្សេងៗ ដើម្បី​សាងសង់​អគារ​ចន្លោះ​ពី​៥ ទៅ​ប្រមាណ​៦០​ជាន់​។​

«​ការដាក់​ជញ្ជីង​ថ្លឹង ជួនកាល សូកលុយ​តែ​បន្តិច ទៅ​ប្រ៉ុ​ច​»​។ នេះ​ជាការ​កត់សម្គាល់​របស់​សម្តេច ហ៊ុន សែន ដែល​នេះ​ជា​មូលហេតុ​នាំ​ឲ្យ​ផ្លូវ​ខូច​កាន់តែ​ធ្ងន់ធ្ងរ​។​

ព័ត៌មានទាក់ទង