សមត្ថកិច្ច រឹតបន្តឹងការឆ្លងដែនចូលថៃ តាមច្រកប៉ោយប៉ែត
បន្ទាយមានជ័យ៖ ច្រកព្រំដែនប៉ោយប៉ែត ចាប់ផ្ដើមរឹតបន្តឹង! អ្នកស្រី អ៊ីសា រ៉ហានី អ្នកសារព័ត៌មានថ្មីៗ ដែលបានទៅយកព័ត៌មាននៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតនោះ បានរាយការណ៍មកថា សមត្ថកិច្ច បានត្រួតពិនិត្យយ៉ាងតឹងរឹងលើភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលមានបំណងឆ្លងចូលទៅប្រទេសថៃ។
អ្នកសារព័ត៌មានថ្មីៗ បានដែលចុះផ្ដិតទិដ្ឋភាពនៅទីនោះ បានរាយការណ៍ទៀតថា សមត្ថកិច្ច បានអនុញ្ញាតឱ្យតែបុគ្គលិកកាស៊ីណូ សណ្ឋាគារ និងពលរដ្ឋរកស៊ីនៅក្នុងផ្សាររុងក្លឿនៃប្រទេសថៃ ដែលពួកគេមានកាតសម្គាល់ខ្លួនប៉ុណ្ណោះ។ ចំណែកពលរដ្ឋ និងភ្ញៀវទេសចរ ដែលចង់ឆ្លងចូលទឹកដីថៃ មិនត្រូវបានសមត្ថកិច្ចអនុញ្ញាតនោះទេ។ បើតាមអ្នកសារព័ត៌មានថ្មីៗ ខាងភាគីថៃ ក៏មិនអនុញ្ញាតឱ្យពលរដ្ឋខ្មែរ ឆ្លងចូលមកកម្ពុជាដែរ លើកលែងតែភ្ញៀវទេសចរបរទេសប៉ុណ្ណោះ។
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com