ជនសង្ស័យ​ដែល​បាញ់សម្លាប់​មន្ត្រីនគរបាល​ដូចគ្នា​នៅ​រតនគិរី ត្រូវបាន​ចាប់ខ្លួន​

30/11/-0001 12:00 am រតនគីរី

​ភ្នំពេញ​៖ ជនសង្ស័យ ដែល​បាញ់សម្លាប់​មន្ត្រីនគរបាល​ម្នាក់ នៅ​ក្រុង​បាន​លុង ខេត្តរតនគិរី ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ហើយ នៅ​ចំណុច​រមណីយដ្ឋាន​បឹង​យក្ស​ឡោម នា​ព្រឹក​ថ្ងៃទី​៣ តុលា​។ នេះ​បើតាម​មន្ត្រី​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​។​



​បើតាម​ប្រភព​ដដែល ជនសង្ស័យ​រូបនេះ ឈ្មោះ នួន មករា ជា​មន្ដ្រីនគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ផន ទុំ មាន​តួនាទី​ជា​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​។ អ្នក​ទាំងពីរ​គឺជា​មិត្តភក្តិ​គ្នា​។

​ប្រភព បាន​បន្តទៀតថា ករណី​បាញ់សម្លាប់ នៅក្នុង​ហាង​កាហ្វេ​មួយកន្លែង នៅក្នុង​ក្រុង​បា​លុង​នេះ កើតចេញពី​រឿង​គំនុំ​ផ្ទាល់ខ្លួន​។​

​មុនពេល​បាញ់សម្លាប់​ជនរងគ្រោះ​ខាងលើ គេ​សង្កេតឃើញ​ជនសង្ស័យ នួន មករា ដែល​ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Jan Jory បាន​សរសេរ​ឃ្លា​មួយចំនួន​ថា ៖«​ហ្ហែង​ឃើញ​អញ​មិន​មាត់ ហ្ហែង​គិតថា​អញ​គ​មែន ហ្ហែង​ឃើញ​អញ​នៅ​ស្ងៀម​ហ្នឹង ហ្ហែង​គិតថា​អញ​ខ្លាច​ហ្ហែង​មែន ចាំ​អញ​គ ហើយ អញ​ខ្លាច​ឱ្យ​ហ្ហែង​មើល ................to be continue »​។​

​ដោយឡែក នៅ​ថ្ងៃ​បាញ់សម្លាប់​ជនរងគ្រោះ​នេះ គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល ក៏បាន​សរសេរ​សារ​ថា «​លា​ហើយ​» និង​ពាក្យ​«​សុំទោស​ម៉ាក់​» រួមទាំង​វីដេអូ​អនុស្សាវរីយ៍​ជាមួយ​ប្រពន្ធ និង​កូន​ជាដើម​៕

ព័ត៌មានទាក់ទង