អ្នកស្វាយរៀងលែងខ្សត់!
បទ ពំនោល
ជាខេត្តល្បីធ្លាប់ក្រខ្លាំង ស្មេរមិនលាក់បាំង ទ័លខ្លាំងខ្លះតាំងត្រាច់ចរ។
ឆ្លងស្រុកស្វែងរកអង្ករ ខ្លះកុនដល់ក អង្វរលើកដៃសុំទាន។
ឥឡូវប្រែលែងអត់ឃ្លាន ទឹកផ្លូវភ្លើងមាន ថែមឈានរីកលូតលាស់ខ្លាំង។
មានទាំងស្រូវវស្សាប្រាំង អ្នកស្រុកចាប់ខ្លាំង ឈរតាំងការពារសីមា។
បាវិតពិតជាអស្ចារ្យ រោងចក្រត្រៀបត្រា ផ្តល់ការងារម៉ឺនកន្លែង។
ស្វាយជ្រំផ្លូវលំខ្វាត់ខ្វែង ស្វាយទាបស្វះស្វែង តាក់តែងលែងទាបទៀតហើយ។
រំដួលចន្ទ្រាដល់ត្រើយ មិនអត់ទៀតឡើយ លាហើយណាភាពក្រីក្រ។
រមាសហែកក៏ចាប់ល្អ មានផ្ទះក្បឿងថ្ម ឡានក៏ជិះទាន់សម័យ។
ស្វាយរៀងក្រុងស៊ីវីល័យ វ៉ៃកូរកែច្នៃ ល្អក្រៃមានទាំងសួនច្បារ។
ស្វាយរៀងពេញដោយសក្តា លែងខ្សត់ហើយណា ព្រោះថាអ្វីៗក៏មាន៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com