លោក សុ​ណ្ណា​រិ​ទ្ធ យក​«​ម្អម​ផ្អែម​»​ពី​ប្រេ​ស៊ី​ល មក​ដាំ​នៅ​ស្ទឹងត្រែង​

30/11/-0001 12:00 am ស្ទឹងត្រែង

ភ្នំពេញ​៖ លោក ឡៅ សុ​ណ្ណា​រិ​ទ្ធ បាន​យក​ពូជ ម្អម​ផ្អែម (stevia) មកពី​ប្រទេស​ប្រេ​ស៊ី​ល ដាំ​ដុះ​លើ​ផ្ទៃដី 0.៧ ហិកតា​របស់ខ្លួន ដែល​ស្ថិតនៅក្នុង​ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។ លោក​សុ​ណ្ណា​រិ​ទ្ធ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា ក្រៅពី​អាចធ្វើ​ជា​គ្រឿងទេស​ជំនួស​ស្ករ​នៅក្នុង​ម្ហូប អាហារ ម្អម​ផ្អែម​នេះ ក៏​អាច​ចម្រាញ់​ធ្វើជា​ស្ករ​សុខភាព​សម្រាប់​ទទួល​ប្រចាំថ្ងៃ អាច​ចូលរួម​ក្នុង​ការផលិត​ភេសជ្ជៈ និង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ចំពោះ​សុខភាព​។ សារធាតុ​ស្ករ​ចេញពី​ម្អម​នេះ គឺ​ស័​ក្ត​សម​បំផុត​ចំពោះ​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម និង​អ្នក​ចង់​បញ្ចុះទម្ងន់​។ នេះ​ជាការ​បន្ថែម​របស់លោក ឡៅ សុ​ណ្ណា​រិ​ទ្ធ​។​



​កសិករ​រូបនេះ​បាន​បន្ត​ប្រាប់​សារព័ត៌មាន ThmeyThmey តាម​ទូរ​សព្ទ​ថា ពូជ​ម្អម​ផ្អែម​នេះ លោក​ទទួលបាន​ពី​មិត្តភក្តិ​ជនជាតិ​សិង្ហ​បុរី ដែល​យក​ពូជ​ពី​ប្រទេស​ប្រេ​ស៊ី​ល កាលពី​២​ឆ្នាំមុន​។ ពី​ពេលនោះ មក​លោក សុវណ្ណារិទ្ធ បាន​ដាំ​ដុះ​ម្អម​ផ្អែម​នេះ នៅលើ​ផ្ទៃដី​របស់ខ្លួន​សម្រាប់​ទុក​ធ្វើ​ពូជ​ដាំ​ដុះ​បន្ត និង​ចែកជូន​មិត្តភក្តិ​ក្នុង​-​ក្រៅប្រទេស​។ លោក សុ​ណ្ណា​រិ​ទ្ធ ឲ្យ​ដឹង​ទៀតថា ម្អម​ផ្អែម​នេះ មាន​ដាំ​ច្រើន​នៅ​ប្រទេស​ថៃ សិង្ហ​បុរី ប្រេ​ស៊ី​ល ចិន និង​ជប៉ុន​ជាដើម​។

​ម្អម​ផ្អែម​នេះ អាច​ធ្វើជា​គ្រឿងទេស​ជំនួស​ស្ករ​នៅក្នុង​ម្ហូបអាហារ និង​អាច​ចម្រាញ់​ធ្វើជា​ស្ករ​សុខភាព​សម្រាប់​ទទួល​ប្រចាំថ្ងៃ​ផងដែរ​។ ក្រៅពីនេះ វា​ក៏​អាច​ចូលរួម​ក្នុង​ការផលិត​ភេសជ្ជៈ និង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ចំពោះ​សុខភាព​។ លោក សុ​ណ្ណា​រិ​ទ្ធ ពន្យល់​បន្ថែម​៖«​ថ្វី​ដ្បិត​ម្អម​នេះ អាច​ចម្រាញ់​ទៅជា​ស្ករ​បាន​ក៏ពិតមែន ប៉ុន្តែ​សារជាតិ​ផ្អែម​ដែល​ចេញពី​ម្អម​នេះ មិន​ផ្ទុក​ជាតិ​ស្ករ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​ឡើយ​។ ម្អម​ផ្អែម​នេះ អាច​ហាល​ឱ្យ​ស្ងួត យក​ធ្វើជា​តែ​សម្រក​ទម្ងន់ និង​ជួយ​ដល់​កោសិកា​ស្បែក​ផងដែរ​»​។



​រយៈពេល ២​ឆ្នាំ​មកនេះ លោក ក៏បាន​យល់ដឹង​កាន់តែច្បាស់​ពី​ការដាំដុះ​ម្អម​ផ្អែម​នេះ នៅក្នុង​ទឹកដី​កម្ពុជា​ផងដែរ​។ បើតាម​លោក សុវណ្ណារិទ្ធ ម្អម​ផ្អែម​នេះ មាន​រូបរាង​ស្រដៀង​នឹង​ម្អម​ស្រែ​ត្រង់​វា​មាន​ឬ​ស ស្លឹក ផ្កា​ដូចគ្នា ប៉ុន្តែ​ម្អម​ផ្អែម គ្មាន​ក្លិនប្រហើរ ឬ​ឈ្ងុយ​ដូច​ម្អម​ស្រែ​ឡើយ​។ ការដាំដុះ​ម្អម​ផ្អែម​នេះ លើកដំបូង​មាន​រយៈពេល​៤០​ថ្ងៃ ទើប​អាច​កាត់​ឬ​ច្រូត​បាន ហើយ​រយៈពេល​២០​ថ្ងៃក្រោយ អាច​ច្រូត ឬ​កាត់ បានជា​លើក​ទី​២​។ នេះ​បើតាម លោក ឡៅ សុ​ណ្ណា​រិ​ទ្ធ ដោយ​លោ​ិ​បាន​រៀបរាប់​បន្តថា​៖«​អាកាសធាតុ​ក្នុង​ទឹកដី​យើង គឺ​ស័​ក្ត​សម​ក្នុង​ការដាំ​ម្អម​ផ្អែម​នេះ ព្រោះ​វា​ងាយស្រួល​ដាំ មិន​រើស​ដី និង​មិនមាន​ការរំខាន​ពី​សត្វល្អិត​ចង្រៃ​ទៀតផង​។ ការដាំដុះ​ម្អម គឺ​ទាមទារ​ឱ្យ​ដីស្រែ​សើម​រហូត ប៉ុន្តែ​មិន​ជាំ​ទឹក ដូច​ការដាំ​ម្អម​ស្រែ​យើង​ធម្មតា​នោះទេ​។ ម្អម​ផ្អែម​នេះ អាច​ដាំ​បាន​ទាំង​រដូវវស្សា និង​រដូវប្រាំង ក្នុង​សីតុណ្ហភាព​៣៨-៤០​អង្សា​សេ​»​។

​លោក​បាន​បញ្ជាក់ថា ម្អម​ផ្អែម​នេះ មាន​ទីផ្សារ​ខ្លាំង​នៅក្រៅ​ប្រទេស ពិសេស​នៅ​ប្រទេស​ចិន  ហើយ​កសិករ​រូបនេះ ក៏​គ្រោង​ពង្រីក​ការដាំដុះ​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​ប្រទេស​ចិន​ដែរ​៕

ព័ត៌មានទាក់ទង