ទឹកទន្លេមេគង្គ-ស្ទឹងត្រែង មាន​កម្ពស់​ជិត​១១.៦០​ម៉ែត្រ លើសពី​កម្រិត​ប្រុងប្រយ័ត្ន​

30/11/-0001 12:00 am ស្ទឹងត្រែង

ទឹកទន្លេ​មេគង្គ ក្នុង​ខេត្តស្ទឹងត្រែង មាន​កម្ពស់​រហូតដល់​១១.៥៩​ម៉ែត្រ នា​ថ្ងៃទី​៥​កញ្ញា​នេះ​។  យោងតាម​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។ កម្ពស់​នេះ គឺ​លើសពី​កម្រិត​ប្រុងប្រយ័ត្ន ក្នុង​កម្ពស់​ត្រឹម​១០.៧០​ម៉ែត្រ​។​



​ជាមួយគ្នានេះ ទឹកទន្លេ​មេគង្គ ខេត្តក្រចេះ មាន​កម្ពស់​ទឹក​២១.៦៧​ម៉ែត្រ ដែល​ជិត​ដល់​កម្រិត​ប្រុងប្រយ័ត្ន​ក្នុង​កម្ពស់​២២​ម៉ែត្រ ផងដែរ​។

​បើតាម​ការព្យាករណ៍​កម្ពស់​ទឹក​តាម​ស្ថានីយ​ជលផល​របស់​ក្រសួង​ធនធានទឹក​ដដែល ចាប់ពី​ថ្ងៃទី​៦-៨​កញ្ញា ឆ្នាំ​២០១៩ ទន្លេមេគង្គ​-​ស្ទឹងត្រែង និង​ក្រចេះ នឹង​បន្ត​ហក់​​ឡើងរហូត​។  នៅ​ថ្ងៃទី​៦​កញ្ញា ទន្លេ​គ​ង្គ​-​ស្ទឹងត្រែង មាន​កម្ពស់​ទឹក​១១.៨៨​ម៉ែត្រ និង​ក្រចេះ មាន​២២.១៥​ម៉ែត្រ​។ ថ្ងៃទី​៧​កញ្ញា ទន្លេ​មេគ​ង្គ​-​ស្ទឹងត្រែង​មាន​កម្ពស់​ទឹក​១១.៩៦​ម៉ែត្រ និង​ក្រចេះ​មាន​កម្ពស់​ទឹក​២២.៤៣​ម៉ែត្រ​។ សម្រាប់​ថ្ងៃទី​៨​កញ្ញា ទន្លេ​គ​ង្គ​-​ស្ទឹងត្រែង​មាន​កម្ពស់​ទឹកធ្លាក់ចុះបន្តិចវិញត្រឹម ១១.៩០​ម៉ែត្រ ប៉ុន្តែ​ទន្លេ​គ​ង្គ​-​ក្រចេះ នូវបន្តឡើងក្នុងកម្ពស់​ទឹក ២២.៦១​ម៉ែត្រ​៕​

ព័ត៌មានទាក់ទង