ក្មេងប្រុសអាយុ៤ឆ្នាំនៅព្រះវិហារ បានបាត់ខ្លួន ដោយសារទឹកកួច

30/11/-0001 12:00 am ព្រះវិហារ

ក្មេងប្រុសម្នាក់អាយុ៤ឆ្នាំ បានបាត់ខ្លួនហូរទៅតាមទឹក ដោយសារក្មេងតូចនោះរអិលធ្លាក់ពីលើម៉ូតូពេលជិះជាមួយឱពុកម្តាយ កាលពីយប់ម៉ោង៧ ថ្ងៃទី៣ ខែកញ្ញា នៅភូមិតេជោបុស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បើតាមការបញ្ជាក់ពីលោក ឈួន គឺមលឿន នាយករដ្ឋបាលខេត្តព្រះវិហារ រហូតមកដល់រសៀលថ្ងៃទី៤កញ្ញានេះ អាជ្ញាធរ មិនទាន់រកឃើញក្មេងនោះទេ។--ោ-

ឈួន គឹមលឿន បានបញ្ជាក់ថា ក្មេងប្រុសនោះ បានជិះម៉ូតូជាមួយឪពុកម្តាយ ឆ្លងកាត់ផ្លូវបេតុងមួយកន្លែង ដែលជន់លិចដោយទឹកភ្លៀង ហើយក្មេងនោះ ក៏បានរអិលធ្លាក់ពីលើម៉ូតូ រួចក៏ហូរកួចទៅតាមទឹកបាត់ទៅ។

នាយករដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់ទៀតថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ខេត្តព្រះវិហារ មានភ្លៀងធ្លាក់ខ្លាំងដែលធ្វើឲ្យផ្លូវមួយចំនួនជន់លិច និងផ្ទះសម្បែងក៏ជនលិចផងដែរ។ ទោះបីមានភ្លៀងធ្លាក់ខ្លាំងនៅខេត្តនេះក៏ពិតមែន ប៉ុន្តែមិនទាន់ដល់ពេលកម្រិតប្រកាសអាសន្នឡើយ៕

ព័ត៌មានទាក់ទង