សាច់ជ្រូក និង​គ្រឿង​សមុទ្រ នាំចូល​ពី​ថៃ​ជិត​២​តោន ត្រូវបាន​សមត្ថកិច្ច​ខ​កម្ទេចចោល

30/11/-0001 12:00 am កំពង់ឆ្នាំង

​ភ្នំពេញ​៖ សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង បាន​កម្ទេច​សាច់ និង​ពោះវៀន​ជ្រូក រួមទាំង​គ្រឿង​សមុទ្រ​ជិត​២​តោន ដែល​គ្មាន​គុណភាព​។ នេះ​បើតាម​ការចេញ​ផ្ស​យ​របស់​ក្រសួង​ព័ត៌មាន ថ្ងៃទី​២៦​សីហា ឆ្នាំ​២០១៩​។

 
​កម្លាំង​ជំនាញ បាន​និយាយថា ប្រភេទ​សាច់​ដែល​ខូចគុណភាព​ទាំងនេះ ត្រូវបាន​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ​។ ក្រោយ​រកឃើញថា គ្មាន​គុណភាព​នោះ សមត្ថកិច្ច​ក៏​ជីកដី​កប់ កាលពី​ថ្ងៃទី​២៥​សីហា ដើម្បី​បញ្ចៀស​ការចែក​ចាយ​លក់ ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​៕ 
 

ព័ត៌មានទាក់ទង