ព្រះគ្រូ ព្រេង សារិទ្ធ​៖ ការដាំ​កូនឈើ​ក៏​ស្ថិតនៅក្នុង​ពុទ្ធឱវាទ​របស់​ព្រះសម្មាសម្ពុទ្ធ​

30/11/-0001 12:00 am បន្ទាយមានជ័យ

​សៀមរាប​៖ នា​រយៈពេល​ថ្មីៗ​នេះ សកម្មភាព​ដាំ​កូនឈើ​បានកើត​ឡើង​យ៉ាង​ផុសផុល ហើយ​ត្រូវបាន​គេ​មើលឃើញថា ជា​ចលនា​ដ៏​ល្អ​ក្នុងការ​ស្រោចស្រង់​គម្រប​ព្រៃឈើ​នៅ​កម្ពុជា​ឡើងវិញ​។ មាន​សកម្មភាព​ជាច្រើន​ត្រូវបាន​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​វត្ត ដោយមាន​ព្រះសង្ឃ​ជា​អ្នកដឹកនាំ ដោយ​ក្នុង​នោះបាន​គៀងគរ​ពុទ្ធបរិស័ទ​ពី​ទីជិត​ទី​ឆ្ងាយ​ឱ្យចូល​រួម​កិច្ចការ​សង្គម​មួយ​នេះ​។ ព្រះគ្រូ ព្រេង សារិទ្ធ គង់នៅ​វត្ត​ព្រះឥន្ទ​កោ​សី​យ៍ ក្រុង​សៀមរាប ក៏បាន​បង្កើត​កម្មវិធី​នេះ​ជាច្រើនលើក​មកហើយ​ដែរ ដែល​លើកចុងក្រោយ​លោកគ្រូ​បាន​ដឹកនាំ​ការដាំ​កូនឈើ​នៅ​តំបន់​ព្រៃ​ស្អា​ក ខេត្តឧត្ដរមានជ័យ​។ ព្រះគ្រូ សារិទ្ធ មាន​សង្ឃដីកា​ថា ការចូលរួម​ដាំ​កូនឈើ​ក៏​ស្ថិតក្នុង​ពុទ្ធឱវាទ​របស់​ព្រះសម្មាសម្ពុទ្ធ ដែល​ព្រះអង្គ​សម្ដែង​ឱ្យ​ពុទ្ធបរិស័ទ​ចូលរួម​ការពារ ថែរក្សា និង​ហាម​មិនឱ្យ​កាប់​។ ព្រះគ្រូ សារិទ្ធ មើលឃើញថា បច្ចុប្បន្ន​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​កាន់តែច្រើន​រួមគ្នា​ដាំ​កូនឈើ​ឡើងវិញ ក្នុង​បុព្វហេតុ​រួមគ្នា​ដើម្បី​បរិស្ថាន​៕

​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​ព្រះគ្រូ បញ្ញា​វិសុទ្ធ​កោសល ឥន្ទ​ប្ប​ញ្ញោ ព្រេង សារិទ្ធ ដែល​ចូលរួម​ក្នុង​កិច្ចការ​សង្គម​និង​បរិស្ថាន​ជាង​១០​ឆ្នាំ​មកហើយ ដូចតទៅ​

**audio2**

 

ព័ត៌មានទាក់ទង