​ប៉ូលិស​បន្ទាយមានជ័យ​កម្ទេចចោល​បំពង់​ស៊ី​ម៉ាំង​ម៉ូតូ​កែច្នៃ​ជាង​២០០​គ្រឿង​

30/11/-0001 12:00 am បន្ទាយមានជ័យ

កងកម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​កម្ទេច​បំពង់​ស៊ី​ម៉ាំង​ម៉ូតូ​កែច្នៃ​ជាង​២០០​គ្រឿង ដែល​ដកហូត​ពី​ក្រុម​ម៉ូតូ​ក្មេង​ទំនើង​។ សមត្ថកិច្ច​ប្រមូលបាន​នា​រយៈពេល​៥​ខែ​ចុងក្រោយ ហើយ​បាន​កិនកម្ទេច​នា​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៩​។

 
​យោងតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រុម​ក្មេង​ទំនេ​ង​តែងតែ​បង្ក​ការរំខាន​ជា​សំឡេង និង​សណ្តាប់​សាធារណៈ ពេញ​ផ្លូវ ជាមួយនឹង​បំពង់​ស៊ី​ម៉ាំង​ដែល​កែច្នៃ​ខុស​បទដ្ឋាន​បច្ចេកទេស​។ បន្ទាប់ពី​បាន​ដកហូតយក​បំពង់​ស៊ី​ម៉ាំង សមត្ថកិច្ច​បាន​អប់រំ​ដល់​ម្ចាស់​ម៉ូតូ និង​ធ្វើ​កិច្ចសន្យា​។ 
 
​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា ការបង្ក្រាប​ដកហូត​បំពង់​ស៊ី​ម៉ាំង​នេះ ដោយសារ​ធា្ល​ប់ទ​ទួលបាន​ការប្ដឹង​និង​រាយការណ៍​ពី​ប្រជាពលរដ្ឋ​។ នេះ​ជា​លើ​ទី​ពីរ ដែល​ធ្វើការ​កម្ទេចចោល​បំពង់​ស៊ី​ម៉ាំង​កែច្នៃ ដោយ​លើកទីមួយ​កម្ទេច​បានជា​ង​៣០០​គ្រឿង និង​លើក​ទី​ពីរ​នេះ បាន​ជាង​២០០​គ្រឿង​៕
 

រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង