ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ខេត្ត​ត្បូងឃ្មុំ​

30/11/-0001 12:00 am ត្បូងឃ្មុំ

​ភ្នំពេញ​៖ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​កំពុង​ផ្ទុះឡើង​នៅ​ភូមិ​កំពង់​សេរី និង​ភូមិ​សោម ឃុំ​មាន ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បន្ថែមថា ក្រសួង​កំពុង​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​នេះ​។
 
​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បាន​បញ្ជា​ឲ្យ​អគ្គនាយកដ្ឋាន​សុខភាព និង​ផលិតកម្ម​សត្វ ចាត់វិធានការ​ព្យាបាល និង​បោសសម្អាត​ជាបន្ទាន់​នៅ​តំបន់​ផ្ទុះ​ជំងឺ ដោយ​ត្រូវ​បំផ្លាញចោល​សត្វ​ជ្រូក​ដែលមាន​ផ្ទុកមេរោគ​ជំងឺ​នេះ​។ ជាពិសេស​ផ្អាក​ការទិញ លក់​សត្វ​ជ្រូក និង​សាច់ជ្រូក​ដែលមាន​ផ្ទុក​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។ បើតាម​លោក វេ​ង សាខុន ពលរដ្ឋ​នៅ​តំបន់​នោះ ត្រូវ​ផ្អាក​ការជួញដូរ​ជ្រូក​បណ្តោះអាសន្ន​សិន ដើម្បី​រួមចំណែក​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។​
 
relate 
​កាលពីដើមឆ្នាំ​២០១៩​នេះ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះឡើង​នៅ​ខេត្តរតនគិរី ដែល​បណ្ដាល​ឲ្យ​ងាប់​ជ្រូក​ជាង​៤០០​ក្បាល ខណៈ​មន្ត្រី​ជំនាញ​បាន​ទិញ​ជ្រូក​ជាង​១០០​ក្បាល​ពី​ប្រជាពលរដ្ឋ​ទៅ​ដុត​កម្ទេចចោល​ផងដែរ​។ លើសពីនេះ​ក្រសួងកសិកម្ម​ក៏បាន​បិទ​ការ​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​។ បច្ចុប្បន្ន​កម្ពុជា​នាំចូល​ជ្រូក​ពី​ប្រទេស​ថៃ​ពី​១៥០០​ក្បាល ទៅ​២០០០​ក្បាល​ក្នុង​មួយថ្ងៃ​។ នេះ​បើតាម​ក្រសួងកសិកម្ម​។ 
 
​គួរ​បញ្ជាក់ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​ផ្ទុះឡើង​លើកដំបូង​នៅ​ឆ្នាំ​១៩០៧ នៅ​ប្រទេស​កេ​ន​ញ៉ា ហើយ​វា​បាន​ផ្ទុះ​ឡើងជា​បន្តបន្ទាប់​ទៅតាម​បណ្តា​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក និង​ចុងក្រោយ ជំងឺ​នេះ​បាន​ផ្ទុះឡើង​នៅ​បណ្តា​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប​ក្នុង​ឆ្នាំ​២០១៨ រួច​បន្ត​រាល​ឆ្លង​ចូលក្នុង​ប្រទេស​ចិន​។ បច្ចុប្បន្ន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ កំពុង​បន្ត​រាលដាល​តាម​បណ្តា​ខេត្ត​មួយចំនួន​នៅ​ប៉ែក​ខាងជើង និង​កណ្តាល​នៃ​ប្រទេស​វៀតណាម​។ មកដល់ពេលនេះ អាជ្ញាធរ​វៀតណាម បានសម្លាប់​ជ្រូក​ជាង​២​លាន​ក្បាល​ហើយ​៕
 

ព័ត៌មានទាក់ទង