លោក ប្រាក់ សុវណ្ណ ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​ព្រះវិហារ​

30/11/-0001 12:00 am ព្រះវិហារ

​លោក ប្រាក់ សុវណ្ណ អតីត​អភិបាលរង​ខេត្តស្វាយរៀង បាន​ឡើងកាន់តំណែង​ជា​ផ្លូវការ​ជា​អភិបាលខេត្ត​ព្រះវិហារ បន្ត​ពី​លោក អ៊ុន ចាន់​ដា ក្នុង​ពិធី​ដែល​រៀបចំ​ក្រោម​អធិបតីភាព​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​មហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែមិថុនា​។

 
relate
​លោក ប្រាក់ សុវណ្ណ ស្ថិតក្នុង​ចំណោម​អភិបាលខេត្ត​៣​រូប​ដែល​ទទួលបាន​ការតែងតាំង​តាមរយៈ​ព្រះរាជក្រឹត្យ​ចុះ​កាលពី​ថ្ងៃទី​២៤ ខែមិថុនា ក្រោយ​ឧ​ប​ទ្ទេវ​ហេតុ​នៃ​ការបាក់​រលំ​អគារ​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ​។​
 
​តំណែង​នេះ កើតចេញពី​ការ​ផ្គូរ​ផ្គង​ការដោះដូរ​អភិបាលខេត្ត ក្រោយពី​លោក យន្ត មីន បាន​សុំលាលែង​ពី​តួនាទី​អភិបាលខេត្ត​ព្រះសីហនុ​។ តំណែង​លោក យន្ត មីន ត្រូវបាន​ជំនួស​ដោយ​លោក គួច ចំរើន ខណៈ​តំណែង​អភិបាលខេត្ត​កំពង់ចាម របស់លោក គួច ចំរើន ត្រូវបាន​ដាក់ជំនួស​ដោ​យ លោក អ៊ុន ចាន់​ដា​។​
 
​ក្នុង​លិខិត​ដែល​សរសេរ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២៤ ខែមិថុនា នោះ សម្តេច ស ខេង បានលើកឡើង​ពី​គុណសម្បត្តិ​របស់លោក ប្រាក់ សុវណ្ណ ដែល​អាច​ជំនួស​តំណែង​លោក អ៊ុន ចាន់​ដា ក្នុងតួនាទី​ជា​អភិបាលខេត្ត​ព្រះវិហារ​។ សម្តេច​រដ្ឋមន្ត្រី​មហាផ្ទៃ បាន​កត់សម្គាល់ថា លោក ប្រាក់ សុវណ្ណ បំពេញ​តួនាទី​ក្នុង​ការងារ​ជា​អភិបាលស្រុក​កំចាយមារ ខេត្តព្រៃវែង ប្រមាណ​ជិត​១០​ឆ្នាំ មុន​ក្លាយជា​អភិបាលរង​ខេត្តស្វាយរៀង​៕
 

ព័ត៌មានទាក់ទង