លោក គីម ហ៊ាង​៖ បើ​គ្មាន​លុយ​ទិញ​ផ្ទះ​ទេ គួរ​ទិញ​ដីឡូត៍​ទុក ឲ្យ​តែមាន​ប្លង់​ត្រឹមត្រូវ​

22/05/2020 2:38 pm ភ្នំពេញ

លោក គីម ហ៊ាង រម្លឹកថា ដី​ដែល​គេ​ចង់​ទិញ​នោះ ត្រូវតែ​ជា​ដី​ស្របច្បាប់ មាន​បណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ និង​គ្មាន​វិវាទ​។ ការលើកឡើង​របស់លោក គីម ហ៊ាង ដូចនេះ​គឺ​ដូចគ្នា​នឹង​ការ​ក្រើនរម្លឹក​របស់​អ្នកជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ ផងដែរ ស្របពេល​ដែលមាន​ករ​ណី​លក់​ដីឡូត៍ និង​គម្រោង​អចលនទ្រព្យ​ផ្សេងទៀត បាន​បង្កើត​បញ្ហា​ដល់​អ្នកទិញ​។ បញ្ហា​ដែល​កើតឡើង​កន្លងមក មានដូចជា​ករណី​គម្រោង​លក់​ដី​ដែល​គ្មាន​កម្មសិទ្ធិ  កម្មសិទ្ធិ​ជាប់​បន្ទុក​ធានា​គារ ដីធ្លី​ជាប់​វិវាទ​ក្ដី ជាដើម​។ កាលពីដើម​ខែឧសភា​ឆ្នាំនេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ណែនាំ​៦​ចំណុច សម្រាប់​ការសម្រេចចិត្ត​ទិញ​លំនៅឋាន ឬ​ដីឡូត៍​៕

 

ព័ត៌មានទាក់ទង