ខេត្តស្វាយរៀង​លើក​ពាន​ក្រសួង​អប់រំ ក្រោយ​យកឈ្នះ​ត្បូងឃ្មុំ ២-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​

30/11/-0001 12:00 am ត្បូងឃ្មុំ

​ក្រុមបាល់ទាត់​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តស្វាយរៀង គ្រង​ជើងឯក​ពានរង្វាន់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​លើក​ទី​២ ក្រោយ​យកឈ្នះ​ក្រុម​ត្បូងឃ្មុំ​ក្នុង​លទ្ធផល ២-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ល្ងាច​ថ្ងៃទី​២០ មិថុនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ចំណែក​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តព្រៃវែង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​យកឈ្នះ​ស្ទឹងត្រែង ៤-២​។ ពានរង្វាន់​នេះ រៀបចំឡើង​ដើម្បី​លើកកម្ពស់​សុខមាលភាព​មន្ត្រីរាជការ រឹតចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិ​រវាង​អង្គភាព​ចំណុះ​ឲ្យ​ក្រសួង​។
 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​អស់​រយៈពេល​ជិត​៤​ខែ ពានរង្វាន់​ឯកឧត្តម ហង់ ជួន ណា​រ៉ុ​ន ដែល​ទើប​ប្តូរ​ឈ្មោះ​ជា​ពានរង្វាន់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នៅ​ឆ្នាំ​២០១៩ បាន​រកឃើញ​ម្ចាស់​ជើងឯក​ហើយ គឺ​ក្រុមបាល់ទាត់​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តស្វាយរៀង។  បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្ត​ត្បូងឃ្មុំ ២-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃទី​២០ មិថុនា នា​ពហុ​កីឡដ្ឋាន​ជាតិ​។ 


 
​ចំណែក​ក្រុម​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តព្រៃវែង​បាន​យកឈ្នះ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តស្ទឹងត្រែង ៤-២ ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​។ សម្រាប់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ក្រុម​ជើងឯក​ទទួលបាន​៤​លាន​រៀល ជើងឯក​រង​បាន​៣​លាន​រៀល និង​លេខ​៣​បាន​២​លា​ល​រៀល​។ រីឯ​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តស្ទឹងត្រែង​បានក្លាយ​ក្រុម Fair Play ដោយ​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​៥០​ម៉ឺន​រៀល​។ 


លោក ហង់ ជួន ណារ៉ុន ថ្លែងក្នុងពិធីបិទការប្រកួតពានរង្វាន់ក្រសួងអប់រំយុវជននិងកីឡា, រូបភាពពីអគ្គនាយកដ្ឋានកីឡា 

​ក្រៅពីនេះ​ក៏មាន​ប្រាក់រង្វាន់​សម្រាប់​អ្នក​ទាត់​បាល​បញ្ចូល​ទី​ច្រើនជាងគេ​(​ខុម ពិសិដ្ឋ​) ក្រុម​មាន​ឯកសណ្ឋាន​ស្អាត​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ អ្នក​កាន់​ស្លាក​ឈ្មោះ​ក្រុម​មាន​អ្នកគាំទ្រ​ច្រើនជាងគេ និង​ក្រុម​អាជ្ញាកណ្តាល​កាត់ក្តី​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​។ 
 
​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ធ្វើជា​អធិបតី​ក្នុង​ពិធី​បិទ​ការប្រកួត​ពានរង្វាន់​នេះ បាន​វាយតម្លៃថា ព្រឹត្តិការណ៍​នេះ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន មានការ​អធ្យាស្រ័យ យោគយល់​គ្នា ពិសេស​ក្រុម​នីមួយៗ​លេង​ប្រកបដោយ Fair Play ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះទង្គិច​តិចតួច​បំផុត​។ 


 
​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​បានចាត់ទុក​ព្រឹត្តិការណ៍​នេះ គឺជា​ជោគជ័យ​មួយ​សម្រាប់​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រោះ​តាមរយៈ​ការប្រកួត​នេះ​ធ្វើ​ឲ្យ​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​នាយកដ្ឋាន អគ្គនាយកដ្ឋាន​កីឡា និង​មន្ទីរអប់រំ​នៃ​ខេត្ត​នីមួយៗ​កាន់​តែមាន​ភាពល្អប្រសើ​រ​៕ 






ក្រសួងអប់រំ

លោក ណុះ ស្លេះ ប្រគល់ស្បែកជើងមាសដល់កីឡាករ ខុម ពិសិដ្ឋ ដែលរកគ្រាប់បាល់បានច្រើនជាងគេ, រូបភាពពីអគ្គនាយកដ្ឋានកីឡា

ព័ត៌មានទាក់ទង