លោក ឈាង ឡាក់ និង​សមាជិក​១៦​នា​ក់ទៀតចូល​កាន់តំណែង​ក្រុមប្រឹក្សា​ខេត្តស្ទឹងត្រែង​

30/11/-0001 12:00 am ស្ទឹងត្រែង

​លោក ឈាង ឡាក់ អតីត​អភិបាលរង​ខេត្តស្ទឹងត្រែង និង​សមាជិក​១៦​នាក់ (​ស្រី​៣​នាក់​) ដែល​សុទ្ធតែជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចូលកាន់​មុខតំណែង​ក្រុមប្រឹក្សា ខេត្តស្ទឹងត្រែង អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព លោក ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​។
 
​ខេត្តស្ទឹងត្រែង​មាន​៦​ស្រុក ដោយ​អាសនៈ​សរុប​មាន​៨០ (​ស្រី​១៥​នាក់​)​។ គណបក្ស​ប្រជាជន​កម្ពុជា​កម្ពុជា បាន​ចំនួន​៧៩​អាសនៈ ខណៈ​លោក ហ៊ីង រ៉ែ​ម ជា​សមាជិក​តែ​ម្នាក់​គត់​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដោយ​លោក​ទទួលបាន​អាសនៈ​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​
​បញ្ជីរាយនាម​បេក្ខជន​ជាប់ឆ្នោត ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ ទី​៣ ឆ្នាំ​២០១៩ ប្រចាំខេត្ត​ស្ទឹងត្រែង​៖
 
 
 

ព័ត៌មានទាក់ទង