លោក សៅ សារ៉ាត់ និង​សមាជិក​១៤​នា​ក់ទៀតចូល​កាន់តំណែង​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន​

30/11/-0001 12:00 am ប៉ៃលិន

​លោក សៅ សារ៉ាត់ អតីត​អភិបាលរង​ខេត្ត​ប៉ៃលិន បាន​ចូលកាន់​មុខតំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ជា​ផ្លូវការ​ក្នុង​កម្មវិធី​ផ្លូវ​ការដែល​រៀបចំ​ក្រោម​អធិបតីភាព​លោក អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​។​
 
​សម្រាប់​អាណត្តិ​ទី​៣​នៃ​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន លោក សៅ សារ៉ាត់ និង​សមាជិក​១៤​នាក់​ទៀត (​ស្រី​៣​នាក់​) សុទ្ធតែជា​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​។ ជាមួយគ្នានេះ CPP បាន​អាសនៈ​ទាំង​៣០ (​ស្រី​៥​នាក់​) នៅក្នុង​ស្រុក​-​ក្រុង ទាំងពីរ​ក្នុង​ខេត្ត ដោយ​លោក សួន ប៊ុន​សង ជា​ប្រធាន​ក្រុមប្រឹក្សា​ក្រុងប៉ៃលិន រីឯ​លោក សួន ហ៊ីម ជា​ក្រុមប្រឹក្សា​ស្រុក​សាលា​ក្រៅ​។​
 
​បញ្ជីរាយនាម​បេក្ខជន​ជាប់ឆ្នោត ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ ទី​៣ ឆ្នាំ​២០១៩ ប្រចាំខេត្ត​ប៉ៃលិន​៖
 

ព័ត៌មានទាក់ទង