លោក ឡុង ឈុន​ឡៃ និង​សមាជិក​២២​នា​ក់ទៀតចូល​កាន់តំណែង​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង​

30/11/-0001 12:00 am កំពង់ឆ្នាំង

​លោក ឡុង ឈុន​ឡៃ អាយុ​៦៩​ឆ្នាំ បាន​ចូលកាន់​មុខតំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង ជាមួយ​សមាជិក​២២​នាក់​ទៀត (​ស្រី​៣​នាក់​) កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ ក្នុង​ពិធី​ផ្លូវការ ក្រោម​អធិបតីភាព លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​។​
 
​ក្នុង​តំណែង​ក្រុមប្រឹក្សា​ខេត្ត លោក ឡុង ឈុន​ឡៃ និង​សមាជិក​ទាំងអស់​សុទ្ធតែ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​។ តែ​សម្រាប់​អាសនៈ​នៅ​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​១​អាសនៈ​នៅ​ស្រុក​រលាប្អៀរ​។ នៅ​ស្រុក​-​ក្រុង​ទាំង​៨ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​១៣៩​អាសនៈ​ក្នុងចំណោម​១៤០​អាសនៈ​។​

​បញ្ជីរាយនាម​បេក្ខជន​ជាប់ឆ្នោត ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ ទី​៣ ឆ្នាំ​២០១៩ ប្រចាំខេត្ត​កំពង់ឆ្នាំង​៖
 

ព័ត៌មានទាក់ទង