ក្រសួងពាណិជ្ជកម្ម បន្ត​រុះរើ​ស្លាក​យីហោ​អាជីវកម្ម​គ្មាន​ច្បាប់ នៅ​ខេត្ត​ប៉ៃលិន​

30/11/-0001 12:00 am ប៉ៃលិន

​ក្រសួង​ពា​ណិ​កម្ម បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​រុះរើ​ស្លាក​យីហោ​អាជីវកម្ម​គ្មាន​ច្បាប់​អនុញ្ញាត របស់​ជនជាតិ​២​កន្លែង​នៅ​ខេត្ត​ប៉ៃលិន​។​
 
​កាលពី​ថ្ងៃទី​៥ ខែមិថុនា ក្រសួងពាណិជ្ជកម្ម និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ទម្លាក់​ស្លាក​យីហោ​អាជីវកម្ម​អត់​ច្បាប់​របស់​ជនជាតិ​ចិន​ចំនួន ២​កន្លែង​ទៀត ដែលមាន​ទីតាំងនៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងពាណិជ្ជកម្ម​។ ប្រភព​ដដែល ឲ្យ​ដឹង​ទៀតថា​ក្នុង​ប្រតិបត្តិ​ការលើក​នេះ មន្ត្រី​បាន​រកឃើញ​កន្លែង​ប្រកប​អាជីវកម្ម ១៣​ទីតាំង ដែល​ពុំមាន​ភាព​អនុលោម ក្នុងនោះ​អត់​មានច្បាប់​១០​ទីតាំង ប្រើប្រាស់​ពាក្យពេចន៍​ខ្មែរ​មិន​ត្រឹមត្រូវ ២​ទីតាំង និង​បិទ​ស្លាក​តម្លៃ​ទំនិញ​ជា​រូបិយប័ណ្ណ​បរទេស ១​ទីតាំង​៕
 

រូបភាពពីក្រសួងពាណិជ្ជកម្ម


រូបភាពពីក្រសួងពាណិជ្ជកម្ម

ព័ត៌មានទាក់ទង