រថយន្ត Mercedes-Benz GLC 2019 ចុះ​ដល់​ជើងភ្នំ​ល្អាង​ស្ពាន ឈ្វេងយល់​ពី​បុរេប្រវត្តិ​អាយុ​ជាង​៧​ម៉ឺន​ឆ្នាំមុន​គ​.​ស ​នៅ​បាត់ដំបង​

30/11/-0001 12:00 am បាត់ដំបង

​បាត់ដំបង​៖ សារព័ត៌មាន​ថ្មីៗ (ThmeyThmey.com) តាមរយៈក្រុមហ៊ុន Star Auto Cambodia បាន​ប្រើប្រាស់​រថយន្ត​ម៉ូ​ឌែ​ល Mercedes-Benz GLC 250 4MATIC SUV សម្រាប់ធ្វើដំណើរមក​ទស្សនកិច្ច​ឈ្វេងយល់​ពី​ស្ថា​នី​បុរេប្រវត្តិ​ល្អាង​ស្ពាន ដែល​ស្ថិតនៅ​ក្នុងស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។ ស្ថានីយ​ល្អាង​ស្ពាន​កំណាយ​ស្រាវជ្រាវ​បុរេប្រវត្តិ​នេះ មាន​អាយុកាល​ប្រហែល ៧១០០០​ឆ្នាំមុន​គ្រិស្តសករាជ ពោលគឺ​នៅ​សម័យ​ថ្ម​បំបែក​។ លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់​និង​ទីផ្សារ​នៃ​ក្រុមហ៊ុន Star Auto Cambodia បាន​ពន្យល់​ពី​មូល​ហេតុដែល Star Auto មក​ទស្សនកិច្ច​នៅ​ស្ថា​នី​បុរេប្រវត្តិ​នេះ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ឲ្យ​សាធារណជន​បានដឹង​កាន់តែ​ទូលាយ​និង​ជាពិសេស សិស្ស​និស្សិត​ដែល​សិក្សា​ផ្នែក​ប្រវត្តិសាស្ត្រ​អាច​ស្រាវជ្រាវ​ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ​ពី​ប្រវត្តិសាស្ត្រ ដែល​មនុស្ស​ខ្មែរ​កាលពី​៧​ម៉ឺន​ឆ្នាំមុន​គ​.​ស អាច​យក​ថ្ម​មក​កែច្នៃ​សម្ភារ​ប្រើប្រាស់​និង​គ្រឿង​លម្អ​កាយ​បាន​យ៉ាង​អស្ចារ្យ​។​




រថយន្ត​ម៉ូឌែល Mercedes-Benz GLC 250 4MATIC SUV ឆ្នាំ​២០១៩ មាន​បំពាក់​ដោយ​ឧបករណ៍​និង​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន ស៊ីប្រេង​សាំង​អស់​ត្រឹម​ជាង​៦​លីត្រ​ក្នុង​រយៈ​ចម្ងាយ​១០០​គីឡូម៉ែត្រ ដែល​អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​ប្រកបដោយ​សុ​វត្ថ​ភាព​ខ្ពស់​និង​ផាសុខភាព​ល្អ បាន​ជូន​ក្រុមការងារ​អ្នកសារព័ត៌មាន​ថ្មីៗ​មកដល់​ជើងភ្នំ​ល្អាង​ស្អាន ដើម្បី​សិក្សា​និង​ផ្សព្វផ្សាយ​ពី​កំណាយ​បុរេប្រវត្តិ ដែល​ត្រូវបាន​រកឃើញ​និង​ត្រូវបានធ្វើ​កំណាយ​លើកដំបូង​ដោយ​លោកស្រី សេ​ស៊ី ម៉ូ​រ៉េ និង​លោក រ៉ូ​ឡង់ ម៉ូ​រ៉េ នៅ​ទសវត្ស ១៩៦០​។



​បន្ទាប់ពី​ការស្រាវជ្រាវ​បាន​អាក់ខាន​ជាង ៤០​ឆ្នាំ ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​ល្អាង​ស្ពាន ជា​ឈ្មោះ​រូងភ្នំ​ថ្មកំបោរ​មួយ ដែលមាន​ទីតាំង​ស្ថិតនៅ ក្នុង​ភ្នំ​ទាក់​ទ្រាំង ភូមិ​គីឡូម៉ែត្រ​៣៨ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង មាន​ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តបាត់ដំបង តាម​បណ្តោយ​ផ្លូវ​លេខ​៥៧ ឆ្ពោះទៅ​ខេត្ត​ប៉ៃលិន នេះ ចាប់ផ្តើម​ស្រាវជ្រាវ​បន្តទៀត ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សហការ​ជាមួយ​សារមន្ទីរ​ជាតិ​ប្រវត្តិសាស្ត្រ​ធម្មជាតិ​នៃ​ប្រទេស​បារាំង ដែល​ដឹកនាំ​ដោយ​លោក ហេង សុ​ផា​ឌី និង​លោក អ៊ូ​ប៊ែ​រ ហ្វ័​រ​រេ​ទី​យ៉េ​។ នេះ​បើតាម​ព័ត៌មាន​ពី​មន្ទីរ​ទេសចរណ៍​នៃ​ខេត្តបាត់ដំបង​។



​មន្ទីរ​ទេសចរណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ការធ្វើ​កំណាយ​ជា​ហូរហែរ​កន្លងមក បាន​រកឃើញ​វត្ថុ​បុរាណ​ជាច្រើន​ដូចជា​៖ ឧបករណ៍​ថ្ម​បំបែក​, ថ្ម​រំលីង​, ភាជន៍​, គ្រឿង​លម្អ​កាយ (​អង្កាំ និង​កងដៃ​ធ្វើ​ពី ថ្ម និង​បន្តោង​ខ្សែក ធ្វើ​ពី​ចង្កូម​សត្វ​) បំណែក​ឆ្អឹង​សត្វ ព្រមទាំង​ផ្នូរ​សព​។ លទ្ធផល​វិភាគ​លើ​វត្ថុ​បាន​ពី​កំណាយ បង្ហាញថា ស្ថានីយ​ល្អាង​ស្ពាន មាន​មនុ​ស្សមក​តាំងទី បី​ដំណាក់កាល​ផ្សេងគ្នា​៖ សម័យ​ថ្ម​បំបែក​មាន​អាយុកាល​ប្រហែល ៧១០០០​ឆ្នាំ​, វប្បធម៌​ហាវ​ប៊ី​ន​ញៀន​មាន​អាយុ​ចន្លោះ​ពី ១១០០០ ដល់ ៥០០០​ឆ្នាំ និង​ចុងក្រោយ គឺ​សម័យ​ថ្ម​រំលីង មាន​អាយុ​ប្រហែល ៣០០០​ឆ្នាំ ដោយ​គេ​បាន​យក​ល្អាង​ស្ពាន​ជា​កន្លែង​បញ្ចុះសព​។​



​កាលប្រវត្តិ​ទទួលបាន​នាពេលនេះ គឺធ្វើឡើង​តាម​វិធីសាស្ត្រ​បី​ផ្សេងៗ​គ្នា​ដូចជា​៖ (14C, OSL, U-Th) ទៅលើ​ស្រទាប់ដី​ផ្សេងគ្នា ចាប់ពី​ផ្ទៃ​ខាងលើ​រហូតដល់​ជម្រៅ​៥​ម៉ែត្រ​។ មកទល់ពេលនេះ ល្អាង​ស្ពាន​ជា​ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ប្រទះឃើញ​ឧបករណ៍​ថ្ម នៃ​វប្បធម៌​ហាវ​ប៊ី​ន​ញៀន​ច្រើន​ប្រភេទ ហើយ​ស្ថិតក្នុង​ស្រទាប់ដី​ជាក់លាក់​។



​លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់​និង​ទីផ្សារ​នៃ​ក្រុមហ៊ុន Star Auto Cambodia ដែល​បាន​ចុះ​ទៅដល់​ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​ល្អាង​ស្ពាន នៅ​ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង និង​បាន​ឈ្វេងយល់​ពី​កំណាយ​នៅក្នុង​ល្អាង​ភ្នំ​នេះ​បន្ថែម កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩នេះ លោក​ជឿជាក់ថា នេះ​ជា​ដំណឹង​ដ៏​ល្អ​មួយ​ដែល​ខ្មែរ​កាលពី​ប្រមាណ​៧១០០០​ឆ្នាំមុន​គ្រិស្តសករាជ ដែល​គិត​មកដល់​ត្រឹម​ឆ្នាំ​២០១៩​នេះ មាន​អាយុកាល​រហូតដល់​ទៅ ៧៣០១៩​ឆ្នាំ អាច​យក​ដំ​ថ្ម​មក​ច្នៃ​ធ្វើជា​ភាជន៍​, គ្រឿង​លម្អ​កាយ​ដូចជា​អង្កាំ​និង​កងដៃ​ធ្វើ​ពី​ថ្ម និង​បន្តោង​ខ្សែក ធ្វើ​ពី​ចង្កូម​សត្វ បាន​យ៉ាង​អស្ចារ្យ​។



លោក ចាន់ថា សង្ឃឹមថា ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ​បន្ថែម នឹង​អាច​ឲ្យ​សាធារណជន​បានដឹង​កាន់តែ​ទូលំទូលាយ និង​ជាពិសេស សិស្ស​និស្សិត​ដែល​សិក្សា​ផ្នែក​ប្រវត្តិសាស្ត្រ​អាច​ស្រាវជ្រាវ​ពី​ការរស់នៅ​របស់​ខ្មែរ​កាលពី​សម័យ​ថ្ម​បំបែក​ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​។

សព្វថ្ងៃនៅតំបន់ព្រៃការពារនៃស្ថានីយបុរេប្រវតិ្តភ្នំល្អាងស្អានដែលមានអាយុកាលវ័យចំណាសមួយនេះ មានឆ្មាំពីរនាក់ប្រចាំការនៅទីនោះ៕

សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​នៅក្នុង​ស្ថានីយ​បុរេប្រវត្តិ​ល្អាង​ស្អាន​នៃ​ខេត្តបាត់ដំបង​នេះ​បន្ថែមទៀត​៖









































ព័ត៌មានទាក់ទង