សមាគម​ស្ករត្នោត បារម្ភ​ពី​ការបាត់បង់ «​ដើម​ពពេល​» ដែលជា​វត្ថុធាតុដើម​សំខាន់​នៃ​ការផលិត​ស្ករត្នោត​

30/11/-0001 12:00 am កំពង់ស្ពឺ

​ភ្នំពេញ​៖ សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ កំពុង​ព្រួយបារម្ភ​ពី​ការបាត់បង់​ដើម​ពពេល ដែលជា​រុក្ខា​ជាតិ​សំខាន់​ម្យ៉ាង​ក្នុង​ការជួយ​លើកកម្ពស់​ស្ករត្នោត​។ ព្រោះ​«​ដើម​ពពេល​» មាន​រសជាតិ​ចត់ ដែល​គេ​ដាក់​ក្នុង​ទឹកត្នោត​មិន​ឲ្យ​ជូរ ខូចគុណភាព​ស្ករត្នោត​។ លោក សំ សារឿន ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត បញ្ជាក់ថា​៖ «​ពពេល ជា​វត្ថុធាតុដើម​សំខាន់​លេខ​១ បើ​អត់​ពពេល គឺ​ធ្វើ​ស្ករត្នោត​មិនបាន​»​។​
 
«​ពពេល​» ជា​ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ស្លឹក​ស្រដៀង​នឹង​ផ្ចឹក ហើយ​សំបក​ក្រាស់​មាន​រសជាតិ​ចត់ គេ​ប្រើ​ដាក់​ក្នុង​ទឹកត្នោត​មិន​ឲ្យ​ជូរ​។ «​ពពេល​» ត្រូវបាន​គេ​ដាក់​ក្នុង​បំពង់​ទឹកត្នោត នៅពេលដែល​អ្នក​ឡើងត្នោត ឡើងទៅ​ប្រមូល​ទឹកត្នោត​។ បើតាម​លោក សារឿន សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ មាន​គម្រោង​ដាំ​ដើម​ពពេល ៤០០​ដើម ដើម្បី​ទ្រទ្រង់ និង​លើកកម្ពស់​ស្ករត្នោត​ខ្មែរ ដែល​ទើប​ចុះបញ្ជី​ទទួលស្គាល់​ទីតាំង​ភូម​សាស្ត្រ​ពី​ហ​ភាព​អឺរ៉ុប កាលពីពេល​ថ្មីៗ​នេះ​។​
 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​ខ្លី​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក សំ សារឿន ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​ដូចតទៅ​៖ 
 
 
Relate 
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ៣ ខែមេសា ឆ្នាំ​២០១៩​នេះ ស្ករត្នោត​កំពង់ស្ពឺ ទទួលជោគជ័យ​ក្នុងការ​ចុះបញ្ជី​ជា​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ (GI) ដែល​ទទួលបាន​ការការពា​រ​ពី​សហភាព​អឺរ៉ុប​។ ការចុះបញ្ជី​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​នេះ  សំដៅលើ​ស្ករត្នោត​ដែលមាន​សញ្ញា​សម្គាល់​ពីស​មា​គម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​ប៉ុណ្ណោះ ដែល​អាចដាក់​លក់​ដោយ​ប្រើ​ឈ្មោះ​បែបនេះ​នៅ​ទីផ្សារ​អឺរ៉ុប​។ បច្ចុប្បន្ន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​មាន​អ្នក​ឡើងត្នោត​ចំនួន ១៦៨ នាក់ ហើយ​មាន​ក្រុមហ៊ុន​ចំនួន ១០​ក្រុមហ៊ុន ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សហគម​ក្នុង​ការទិញ​ស្ករត្នោត​៕

ព័ត៌មានទាក់ទង