ហេតុអ្វី​ទឹកត្នោត និង​ស្ករត្នោត​កំពង់ស្ពឺ មាន​រសជាតិ​ឆ្ងាញ់​ជាងគេ​?

30/11/-0001 12:00 am កំពង់ស្ពឺ

​ភ្នំពេញ​៖ ដើមត្នោត​ក្នុងប្រទេស​កម្ពុជា ត្រូវបាន​ក្រុមហ៊ុន​ខ្មែរ Confirel  ប៉ាន់​ស្មានថា​មាន​ប្រមាណ​ជា ៣​លាន​ដើម​។ ក្នុងចំណោម​ដើមត្នោត​៣​លាន​ដើម​នេះ ដើមត្នោត​នៅ​ខេត្តកំពង់ស្ពឺ តែ​ក្នុង​តំបន់​មួយចំនួន​ប៉ុណ្ណោះ ដែលមាន​លក្ខណៈពិសេស អាច​ផលិត​ទឹកត្នោត​និង​ស្ករត្នោត មាន​រសជាតិ​ឆ្ងាញ់​ជាងគេ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​លោក សំ សារឿន ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ បាន​ពន្យល់​ពី​លក្ខណៈពិសេស​នោះ ទៅតាម​សណ្ឋាន​ដី​យ៉ាង​ដូច្នេះ​៖ «​នៅ​តំបន់​នេះ ដី​ខាងក្រោម​ដើមត្នោត​មាន​ដីខ្សាច់​ជម្រៅ​៨​តឹក ហើយ​នៅក្រោម​ដីខ្សាច់​នោះ ជា​ដី​គ្រួស​ដែល​អាច​ច្រោះ​ទឹកបាន ទើប​ធ្វើ​ឲ្យ​ស្ករត្នោត​មាន​ក្លិន​ឈ្ងុយ និង​រសជាតិ​ឆ្ងាញ់​»​។​
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​ខ្លី​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក សំ សារឿន ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​ដូចតទៅ​៖ 

 
 
​ស្ករត្នោត​កំពង់ស្ពឺ បាន​កសាង​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ តាមរយៈ​រសជាតិ និង​គុណភាព​របស់​វា​។ ជាមួយគ្នានេះ កាលពីដើម​ខែមេសា ឆ្នាំ​២០១៩ ស្ករត្នោត​កំពង់ស្ពឺ ទទួលបាន​ការចុះបញ្ជី​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​ពី​សហភាព​អឺរ៉ុប ដែល​ការទទួលស្គាល់​នេះ បាន​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ ឲ្យ​កាន់តែ​ល្បី និង​មានតម្លៃ​ខ្ពស់​៕

relate 
 

ព័ត៌មានទាក់ទង