ក្រសួងការពារជាតិ ច្រានចោល​ព័ត៌មាន​ដែលថា​កម្ពុជា អនុញ្ញាត​ឲ្យ​ចិន​ដាក់​មូលដ្ឋានទ័ព​នៅ​ខេត្តកោះកុង​

30/11/-0001 12:00 am កោះកុង

​លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ តាមរយៈ​ទ​ព័រ​ហ្វេ​ស៊​បុក​របស់ខ្លួន​បាន​ច្រានចោល​ព័ត៌មាន​ដែលថា កម្ពុជា អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​ដាក់​មូលដ្ឋានទ័ព​នៅ​ខេត្តកោះកុង ដែល​ចុះផ្សាយ​ដោយ​គេហទំព័រ War on The Rocks​។

 
​ក្រៅ​តែ​បដិសេធ អ្នកនាំពាក្យ​រូបនេះ បានចាត់ទុក​ការចុះផ្សាយ​នេះ​ថា​ជាការ​លាប​ពណ៌ ដែល​ធ្វើឱ្យ​ពិភពលោក​មានការ​ភាន់ច្រឡំ​ចំពោះ​ប្រទេស​កម្ពុជា និង​ជាការ​រំខាន​ដល់​ការអភិវឌ្ឍ​របស់​ប្រទេស​។ សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង លោក ឈុំ សុជាតិ ដើម្បី​ពន្យល់​បន្ថែម​ពី​ករណី​ឡើយ កាលពី​ល្ងាច​ថ្ងៃអាទិត្យ​។ ចំណែក​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ម្នាក់ទៀត គឺ​លោក អ៊ុន សុវណ្ណ មិនអាច​ផ្តល់​ការអត្ថាធិប្បាយ ដោយ​ថា​លោក​កំពុងមាន​ជំងឺ​៕
 

ព័ត៌មានទាក់ទង