អ្នកជំនាញ​ប្រាប់​វិធី​ធ្វើ​«​ថ្នាំពុល​កសិកម្ម​ធម្មជាតិ​» និង​របៀបប្រើ​ឲ្យ​មាន​ប្រសិទ្ធភាព​

22/05/2020 2:20 pm សៀមរាប

 
​បើតាម​អ្នកបច្ចេកទេស​រូបនេះ ការ​ផ្សំ និង​ប្រើ​ថ្នាំពុល​ធម្មជាតិ​នៅលើ​បន្លែ​មាន​ច្រើន​របៀប សម្រាប់​ឱ្យ​ប្រជាកសិករ​យកទៅអនុវត្ត​ន៍​លើ​ផលដំណាំ​ដើម្បី​ការពារ​នឹង​សត្វល្អិត​ចង្រៃ ដូចជា​សត្វល្អិត​បង្កឡើង​ដោយ​ផ្សិត​និង​បាក់តេរី​, កម្ចាត់​ដង្កូវ​យោល​ទង​, ប្រភេទ​សត្វល្អិត​ទាក​គូ​, ដង្កូវ​ចោះ​ផ្លែ ជា​សត្វល្អិត​ចង្រៃ​មួយចំនួន​ផ្សេងទៀត​។ កញ្ញា រឿន ធា​រី បាន​បញ្ជាក់ថា ដើម្បី​ថ្នាំពុល​ធម្មជាតិ​មាន​ប្រសិទ្ធភាព និង​ឥទ្ធិពល​លើ​សត្វល្អិត​ចង្រៃ​ទាំងនេះ ត្រូវ​បាញ់​ថ្នាំពុល​ធម្មជាតិ​បង្ការ​មុន​ពពួកសត្វ​ចង្រៃ​មាននៅ​ក្នុង​ចម្ការ​បន្លែ​។ ពិសេស​ថ្នាំ​នៅពេល​ព្រឹក ឬ​នៅពេលដែល​មេឃ​ត្រជាក់ ហើយ​ថ្នាំ​ធម្មជាតិ​ទាំងនេះ​អាច​ប្រើ​បាន​ចាប់ពី​បន្លែ​មាន​រយៈពេល​៣​ថ្ងៃ​ឡើងទៅ​នៃ​កា​ដាំ​ដុះ​។ 
 
​ជាទូទៅ​ថ្នាំពុល​ធម្មជាតិ​ដែល​ប្រជាកសិករ​ដាំ​បន្លែ​សុវត្ថិភាព​ប្រើ​សម្រាប់​បង្ការ ឬ​ការពារ​ពី​សត្វ​ចង្រៃ​ដែលមាន​ពីងពាង​ក្រហម​, ដង្កូវ​យោល​ទង​, ស្រាំងទិច​ផ្លែ​, ពពួកសត្វ​ដែល​កើតឡើង​ពី​ផ្សិត និង​ពពួក​សត្វល្អិត​ទៀក​គូ គឺធ្វើឡើង​ដោយ​«​ជី​នាងវង​» តែមួយ​មុខ​គត់​។ វិធី​ធ្វើ​ថ្នាំពុល​ធម្មជាតិ​សម្រាប់​ការពារ​ពពួកសត្វ​ចង្រៃ​ទាំងនេះ​ឱ្យមាន​ប្រសិទ្ធភាព​គឺ​ត្រូវ​ចិញ្ច្រាំ​ឬ​បុក​ជី​នាងរង​កន្លះ​គីឡូ​ក្រោម​ជាមួយ​ទឹក​ធម្មតា​២០​លីត្រ ហើយ​ផ្អាប់​ទុក​មួយ​យប់ អាច​យកមកប្រើ​លើ​ដំណាំ​បានតែ​ម្តង​។  ដោយឡែក​ចំពោះ​សត្វ​ចង្រៃ​ជា​ពពួក​មេអំបៅ​ដង្កូវ​រយ ដង្កូវ​ចោះ​ផ្លែ កណ្តូប និង​ចៃ ត្រូវ​ផ្សំ​ឡើង​ដោយ ស្លឹកគ្រៃ​៣​គីឡូ​ក្រោម​, ទ​ន្រា​ង​ខែត្រ​១​គីឡូក្រាម​, ម្ទេស​១​ខាំ ទឹកនោមគោ​១​ទៅ​២​លីត្រ និង​លាយ​ជាមួយ​ទឹក​១០​លីត្រ រួម​ហើយ​ផ្អាប់​ទុក​ក្នុង​រយៈ​១៥​ថ្ងៃ ទើប​អាច​ប្រើប្រាស់​បាន​។ នេះ​បើតាម កញ្ញា ធា​រី​។ កញ្ញា​បានបញ្ជាក់​ដូច្នេះ ពេល​ប្រើប្រាស់​ថ្នាំពុល​ធម្មជាតិ​ប្រភេទ​នេះ ត្រូវ​លាយ​ជាមួយ​ទឹក​ធម្មតា​២-៣​លីត្រ និង​សាប៊ូ​ឆ្អាប​១០០​សេ​សេ​។​
 
​កញ្ញា រឿន ធា​រី បាន​អះអាង​ដូច្នេះ​៖« ការប្រើប្រាស់​ថ្នាំពុល​ធម្មជាតិ​មិនអាច​បង្កើន​ទ​ន្និ​ផល​បាន​ច្រើន​ដូច​ថ្នាំពុល​គីមី​នោះទេ ប៉ុន្តែ​ធ្វើឱ្យ​បន្លែ​យើង​ល្អ​និង​ធ្វើបាន​រហូត​ឱ្យតែ​មានទឹក​ស្រាច​គ្រប់គ្រាន់​។ ពិសេស​លក់បាន​ថ្លៃ​នៅលើ​ទីផ្សារ បើ​ធៀប​នឹង​ការប្រើប្រាស់​ថ្នាំពុល​គីមី​។ មួយវិញទៀត​គឺ​មិន​ប៉ះពាល់​សុខភាព​ក្នុង​រយៈពេល​ខ្លី​ឬ​វែង​ទាំង​អ្នក​ដាំ​បន្លែ​និង​អ្នក​បរិភោគ​បន្លែ​»៕

ព័ត៌មានទាក់ទង