សៀមរាប រតនគិរី ដឹក​ដៃ​គ្នា​ឡើងទៅ​បង្គ្រប់​កៅអី​វគ្គ​១/២ ពានរង្វាន់​សម្តេច ហ៊ុន សែន​

30/11/-0001 12:00 am រតនគីរី

​ទីបំផុត​ពានរង្វាន់​ស​ម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​រកឃើញ​ក្រុម​ឡើងទៅ​បង្គ្រប់​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ​។ សៀមរាប រតនគិរី ជា​សមភាព​ពីរ​ចុងក្រោយ បន្ទាប់ពី​រូបគេ​បាន​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​នៅ​វគ្គ​១/៤ នា​រសៀល​ថ្ងៃទី​៨ ខែឧសភា​នេះ​។
 
​សៀមរាប និង​រតនគិរី បាន​ដឹក​ដៃ​គ្នា​ឡើងទៅ​បង្គ្រប់​កៅអី​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​គូ​រៀងៗ​ខ្លួន​នៅថ្ងៃនេះ​។ នា​ជំនួប​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ម្ចាស់ផ្ទះ​សៀមរាប​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ជាមួយ​កែប ក្រោយ​ប្រកួត​៩០​នាទី​។ ប៉ុន្តែ​នៅក្នុង​ការ​ទាត់​កាត់សេចក្តី​១១​ម៉ែត្រ ក្រុម​សៀមរាប​បាន​យកឈ្នះ​ភ្ញៀវ​កែប​ក្នុង​លទ្ធផល​យ៉ាង​ប្រផិតប្រផើយ ៥-៤ ដើម្បី​ឈ្នះ​កៅអី​ទៅ​វគ្គ​បន្ត​។ 
 
​ចំណែក​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តកំពង់ធំ ក្រុម​ភ្ញៀវ​រតនគិរី​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ម្ចាស់ផ្ទះ​រង​ការខកចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​ពួកគេ​បាន​ទម្លាក់​ក្រុម​កំពង់ធំ​ជាមួយ​ជ័យជម្នះ ៣-២ នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។ ក្រុម​សៀមរាប និង​កំពង់ធំ​អាច​ប្រឈម​មុខជា​មួយក្រុម​ត្បូងឃ្មុំ ឬ​កោះកុង ដែល​កំពុង​រង់ចាំ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ រតនគិរី​ជា​ក្រុម​ភ្ញៀវ​តែមួយគត់​ក្នុងចំណោម​៤​ក្រុម ដែល​បាន​ឡើងទៅ​វគ្គ​នេះ​៕ 
 

ព័ត៌មានទាក់ទង