បាញ់សម្លាប់គ្រូកីឡាម្នាក់នៅកំពង់ស្ពឺ ទំនងកើតចេញពីភ្លើងប្រចណ្ឌ

30/11/-0001 12:00 am កំពង់ស្ពឺ

គ្រូបង្រៀនកីឡាម្នាក់ នៅអនុវិទ្យាល័យតាំងរបង ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានបុរសម្នាក់ទៀត បាញ់សម្លាប់ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ។ ឃាតកម្មនេះ កើតឡើងនៅពេលគ្រូបង្រៀនរូបនោះ កំពុងអង្គុយពិសាអាហារថ្ងៃត្រង់ ក្នុងបរិវេណសាលារៀន។



លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ឃាតកម្មនេះ គឺកើតចេញពីគំនុំ។ លោក បញ្ជាក់បែបនេះថា «យើងមិនទាន់ហ៊ាននិយាយថា គំនុំរឿងអ្វីទេ ព្រោះយើង ត្រូវរក្សាសិទ្ធិឲ្យគេ។ តែគេថារឿងប្រចណ្ឌ គឺប្រហែលអ៊ីចឹងមែនហើយ»។

លោកស្នងការ បន្តថា ពេលនេះ សមត្ថកិច្ច កំពុងសាកសួរបុរសជាឃាតកនោះ។ លោក បន្ថែមថា ឃាតក ប្រហែលជាត្រូវបញ្ជូនទៅតុលាការនៅថ្ងៃស្អែក។ គ្រូបង្រៀន ជាជនរងគ្រោះនោះ ឈ្មោះ តូច វាសនា ចំណែកជនសង្ស័យជាឃាតក ឈ្មោះ ជួន ធានីរាសី៕

ព័ត៌មានទាក់ទង