សង្ក្រាន្ត​រតនគិរី មាន​ភ្ញៀវទេសចរ​ជិត​៨​ម៉ឺន​នាក់ ទៅ​កម្សាន្ត​ក្នុង​ថ្ងៃ​ចូលឆ្នាំ​

30/11/-0001 12:00 am រតនគីរី

​ភ្នំពេញ​៖ រដ្ឋបាលខេត្ត​រតនគិរី បាន​បញ្ជាក់ថា ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​រយៈពេល​៣​ថ្ងៃនេះ មាន​ភ្ញៀវទេសចរ​ជិត​៨​ម៉ឺន​នាក់ ដែល​បាន​កម្សាន្ត និង​លំហែកាយ​នៅ​ខេត្ត​រតនគិរី ។ តួលេខ​នេះ​បញ្ជាក់ថា មានការ​កើនឡើង​០.១៤​ភាគរយ បើ​ធៀប​ពី​ឆ្នាំមុន ដែលមាន​ភ្ញៀវ​តែ​៧​ម៉ឺន​នាក់​។

 
​នៅក្នុង​របាយការណ៍រ​បស់​រដ្ឋបាលខេត្ត​រត​ន​គិ​រី  បាន​លម្អិត​ថា ចំនួន​ភ្ញៀវទេសចរ​ជិត​៨​ម៉ឺន​នាក់ ដែល​នៅ​ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ​៧៧,៣៧៦​នាក់ និង​មាន​ភ្ញៀវ​អន្តរជាតិ​៧៣៩​នាក់ ។ រដ្ឋបាលខេត្ត​អះអាងថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​កំណើន​ភ្ញៀវ​ទៅ​កម្សាន្ត​នេះ ដោយសារ​កត្តា​សុខ​សុវត្ថិភាព ស្ថិរភាព​នយោបាយ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​។
  
​របាយការណ៍​ដដែល បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​«​សង្ក្រាន្ត​រតនគិរី​»​នេះ មាន​កម្មវិធី​តាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក និង​សមិទ្ធផល​ការងារ​សម្រេចបាន​រប​ស់​អាជ្ញាធរ ព្រមជាមួយ​ទស្សនីយភាព​ការសម្តែង​ក្បាច់គុន​ល្បុក្កតោ របាំ​ប្រពៃណី​ជនជាតិដើម​ភាគតិច របាំ​ប្រពៃណី​ខ្មែរ ល្បែង​ប្រជាប្រិយ៍​ខ្មែរ ការប្រឡង​ម្ហូប​ជនជាតិដើម​ភាគតិច រត់​ម៉ា​រ៉ា​តុន រាំ​កម្សាន្ត រួម​និង​ទស្ស​និ​យ​ភាព​សិល្បៈ​ចម្រុះ​ជាច្រើន​ទៀត​៕ 

ព័ត៌មានទាក់ទង