ចូលឆ្នាំ​៣​ថ្ងៃ ខេត្តស្វាយរៀង​ទាក់ទាញ​ភ្ញៀវទេសចរ​ជិត​៤៧​ម៉ឺន​នាក់​

30/11/-0001 12:00 am ស្វាយរៀង

ភ្នំពេញ​៖ ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​រយៈពេល​៣​ថ្ងៃនេះ ខេត្តស្វាយរៀង​មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា​កម្សាន្ត​ប្រមាណ​ជិត​៤៧​ម៉ឺន​នាក់​។ នេះ​បើ​យោងតាម​ស្ថិតិ​នៃ​ក្រសួងទេសចរណ៍ ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៧ ខែមេសា​។​

 
​នៅក្នុង​ស្ថិតិ​ភ្ញៀវទេសចរ​របស់​ក្រសួងទេសចរណ៍ បាន​បង្ហាញថា ចំនួន​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ខេត្តស្វាយរៀង នា​រដូវ​បូ​ណ្យ​ចូលឆ្នាំ​ខ្មែរ​រយៈពេល​៣​ថ្ងៃនេះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជិត​៤៧​ម៉ឺន​នាក់ ដោយ​ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ​មាន​៤៦៧,៤៧៣​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន​៣២​នាក់​។ 
 
​ខេត្តស្វាយរៀង​ក៏បាន​រៀបចំ​ព្រឹត្តិការណ៍ «​ស​ង្រា្ក​ន្ត​ស្វាយរៀង​» រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៤-១៦​ខែមេសា ដែលមាន​កម្មវិធី​កម្សាន្ត​នានា ដូចជា​លេងល្បែង​ប្រជាប្រិយ​ខ្មែរ ការ​រាំ​កម្សាន្ត ពិធី​បណ្តែត​គោម​សុំ​សេចក្តីសុខ​ជាដើម​៕ 

ព័ត៌មានទាក់ទង