ចូលឆ្នាំ​ថ្ងៃទី​២៖ មនុស្ស​ស្លាប់​១៣​នាក់ និង​របួស​៤២​នាក់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​

30/11/-0001 12:00 am កំពង់ស្ពឺ

នៅ​ថ្ងៃទី​២ នៃ​ពិធីបុណ្យ​ចូលឆ្នាំ ប្រពៃណី​ជាតិខ្មែរ មាន​មនុស្ស​ស្លាប់​១៣​នាក់​, របួសស្រាល​១០​នាក់ និង​របួសធ្ងន់​៣២​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៩ នេះ​។



​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២ នៃ​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ កើតឡើង ២៧​លើក ក្នុងនោះ​មាន​២​លើក​នៅ​ខេត្ត​ត្បូងឃ្មុំ ស្លាប់​៤​នាក់ និង​របួស​២​នាក់​, កំពង់ស្ពឺ​៣​លើក ស្លាប់​៥​នាក់​, រាជធានី​ភ្នំពេញ​១២​លើក ស្លាប់​៣​នាក់ និង​របួស​១៤​នាក់​, ខេត្តកណ្ដាល​៣​លើក ស្លាប់​៤​នាក់ និង​របួស​៦​នាក់​, ខេត្តក្រចេះ​៣​លើក ស្លាប់​២​នាក់ និង​របួស​៥​នាក់​, ពោធិ៍សាត់ ស្លាប់​៣​នាក់ និង​របួស​១១​នាក់​, បន្ទាយមានជ័យ ស្លាប់​២​នាក់ និង​របួស​៨​នាក់ និង​ខេត្ត​កំពង់​ឆ្នាំ​៣​លើក ស្លាប់​៣​នាក់​។​

​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា រយ​:​ពេល​៣​ថ្ងៃ (១៣-១៥) គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​មាន ៨២​លើក ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៤៤​នាក់ របួសធ្ងន់​១០០​នាក់ និង​របួសស្រាល​៣២​នាក់​។ អ្នកស្លាប់ ដោយ​គ្រោះថ្នាក់​ម៉ូតូ មាន​ចំនួន ៣៣​នាក់ ក្នុងនោះ ២៧​នាក់​មិន​ពាក់មួក​សុ​វត្តិភាព​៕

ព័ត៌មានទាក់ទង