និមិត្តសញ្ញា​ខេត្តកំពង់ស្ពឺ មាន​ដើមត្នោត ភ្នំ​ពេជ្រនិល ពន្លឺព្រះអាទិត្យ កួរស្រូវ និង​សៀវភៅ​

30/11/-0001 12:00 am កំពង់ស្ពឺ

​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ បានសម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​និមិត្តសញ្ញា​ខេត្តកំពង់ស្ពឺ​ថ្មី ដែលមាន​រូបរាង​មូល រូប​ដើមត្នោត​បី​ដើម ភ្នំ​ពេជ្រនិល ពន្លឺ​អាទិត្យ​រះ កួរស្រូវ និង​រូប​សៀវភៅ​។
 
​និមិត្តសញ្ញា​ថ្មី​ខេត្តកំពង់ស្ពឺ​ថ្មី រូប​ដើមត្នោត​បី​ដើម តំណាង​ឲ្យ ជាតិ សាសនា ព្រះមហាក្សត្រ និង​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​។ ភ្នំ​ពេជ្រនិល តំណាង​ឲ្យ​ភ្នំ​សម្បូរ​ដោយ​អនុផល​ព្រៃឈើ​និង​ជា​ជម្រក​សត្វព្រៃ​។ ពន្លឺព្រះអាទិត្យ​រះ​មាន​ឆ​ព្វ​ណ្ណ​ចំនួន​ប្រាំពីរ តំណាង​ឲ្យ​ថ្ងៃ​៧​មករា ថ្ងៃ​ទាំង​ប្រាំពីរ ពណ៌​ទាំង​ប្រាំពីរ​នៃ​សំលៀកបំពាក់​ប្រចាំថ្ងៃ​។ រូប​កួរស្រូវ តំណាង​ឲ្យ​ភោគផល​កសិកម្ម ដែល​ប្រជាកសិករ​ប្រមូល​ផល និង​ជា​ប្រភព​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​គ្រួសារ និង​ជាតិ​។ រូប​សៀវភៅ តំណាង​ឲ្យ​អក្សរសាស្ត្រ ដែល​សម្ដេចព្រះសង្ឃរាជ ជួន ណាត បន្សល់ទុក​មកដល់​ស​ព្វ​ថ្ងៃ​។ 
 
​និមិត្តសញ្ញា​ខេត្ត​កំពង់​ស្ពី​ថ្មី​នេះ ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​កន្លែងធ្វើការ​, ក្បាល​លិខិត ឯកសារ ស្រោមសំបុត្រ​ផ្លូវការ​, ក្នុង​ពិធី​នានា​ក្នុង​រដ្ឋបាល​ខេត្តកំពង់ស្ពឺ និង​ការប្រើប្រាស​ក្នុងករណី​ផ្សេងៗ​ទៀត​៕ 

ព័ត៌មានទាក់ទង