ថ្ងៃ​២​មេសា បន្ទាយមានជ័យ បាត់ដំបង និង​សៀមរាប គ្មាន​អគ្គិសនី​ប្រើ​ពី​ម៉ោង​៥​ព្រឹក ដល់​ម៉ោង​៦​ល្ងាច​

30/11/-0001 12:00 am បន្ទាយមានជ័យ

សៀមរាប​៖ នៅ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៩ ខេត្ត​៣ ដែល​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ពី​ប្រទេស​ថៃ នឹងត្រូវ​ផ្អាក​ការផ្គត់ផ្គង់​ពេញ​មួយថ្ងៃ គឺ​ចាប់ពី​ម៉ោង​៥​ព្រឹក រហូតដល់​ម៉ោង​៦​ល្ងាច​។ ខេត្ត​ទាំងនោះ រួមមាន បន្ទាយមានជ័យ បាត់ដំបង និង​សៀមរាប​។​
 
​អគ្គិសនី​កម្ពុជា តាមរយៈ​នាយក​បញ្ជូន​អគ្គិសនី លោក គង់ ពុ​ទ្ធី ក្នុង​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃទី​២៩ មីនា បាន​ប្រាប់​ពី​ដំណឹង​នៃ​ការផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​នៅ​អនុ​ស្ថានីយ​ប៉ោយប៉ែ​ត្រ បន្ទាយមានជ័យ បាត់ដំបង សៀមរាប​ទី​១ និង​សៀមរាប​ទី​២​។ បើតាម​សេចក្ដីជូនដំណឹង ការផ្អាក​នេះ គឺ​ដោយសារ​ភាគី​ថៃ នឹង​ផ្លាស់ប្ដូរ​បរិក្ខារ​អគ្គិសនី​មួយចំនួន នៅ​អនុ​ស្ថានីយ​អគ្គិសនី Wattananakorn  និង Aranyaphatthet ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្គត់ផ្គង់​អគ្គិសនី​មក​ប្រព័ន្ធ​បណ្ដាញ​បញ្ជូន​កម្ពុជា​។​
 
​តំបន់​ដែល​ត្រូវ​ប៉ះពាល់​នោះ រួមមាន អនុ​ស្ថានីយ​អគ្គិសនី​សៀមរាប​ទី​១ ត្រូវ​ដាច់​ការផ្គត់ផ្គង់​ទាំងស្រុង អនុ​ស្ថានីយ​អគ្គិសនី​សៀមរាប​ទី​២ ផ្គត់ផ្គង់​អគ្គិសនី​ចេញពី​ប្រព័ន្ធ​ខាងកើត ១០​គីឡូវ៉ាត់ និង​អនុ​ស្ថានីយ​អគ្គិសនី ប៉ោយប៉ែត បន្ទាយមានជ័យ និង​បាត់ដំបង ត្រូវ​ផ្ដាច់ការ​ផ្គត់ផ្គង់​ទាំងស្រុង​។ អគ្គិសនី​កម្ពុជា​បញ្ជាក់ថា អំឡុងពេល​ផ្អាក​ការផ្គត់ផ្គង់​នេះ ខ្លួន​បានស្នើ​ដាក់​ឲ្យ​ដំណើរការ​ម៉ាស៊ីន​ផ្ទៃក្នុង​ទាំងអស់​របស់​អគ្គិសនី​សៀមរាប បាត់ដំបង និង​បន្ទាយមានជ័យ​៕
 

ព័ត៌មានទាក់ទង