ចង់បានសួនដំណាំសរីរាង្គ, កន្លែងលំហែកាយធម្មជាតិ កុំភ្លេច«សហគមន៍កសិទេសចរណ៍សួនដំណាំគ្រួសារសម្បូរសប្បាយ»!

«សហគមន៍កសិទេសចរណ៍សួនដំណាំគ្រួសារសម្បូរសប្បាយ» មានទីតាំងស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មានចម្ងាយប្រមាណ ១០០ គ.ម ពី រាជធានីភ្នំពេញ (តាមផ្លូវជាតិលេខ៣ ឬផ្លូវជាតិលេខ៤)។ សហគមន៍នេះ បង្កើតឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់ប្រជាពលរដ្ឋរស់នៅតាមទីក្រុង ឲ្យទទួលបានសួនដំណាំគ្រួសារ និងផលដំណាំដូចជាបន្លែ ផ្លែឈើសំខាន់ៗ ដើម្បីបំពេញតម្រូវការរបស់គ្រួសារ និងបង្កើតបរិស្ថានសម្រាប់ជីវិតរស់នៅដែលប្រកបដោយផាសុកភាព។ គម្រោងនេះ ក៏ផ្តល់ឱកាសដល់អ្នកទីក្រុងចូលរួមចំណែកអភិវឌ្ឍកសិកម្ម និងចំណីអាហារសរីរាង្គ ព្រមទាំងបង្កើតការងារតាមជនបទផងដែរ។ «សហគមន៍កសិទេសចរណ៍សួនដំណាំគ្រួសារសម្បូរសប្បាយ» ចាប់ផ្តើមគម្រោងនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះ។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖
លោក-អ្នកដែលចូលរួមក្នុងគម្រោង «សហគមន៍កសិទេសចរណ៍សួនដំណាំគ្រួសារសម្បូរសប្បាយ» នឹងទទួលបានផលប្រយោជន៍ដូចជា៖
១.ទទួលបានសួនមួយ ដែលជាកម្មសិទ្ធិស្របច្បាប់ផ្ទាល់ខ្លួន មានសួនមួយឡូតិ៍ទំហំជាមធ្យម ៨០០ ម៉ែត្រក្រឡា
២.ទទួលបានផលដំណាំ បន្លែ ផ្លែឈើសរីរាង្គជារៀងរាល់សប្តាហ៍ក្នុងរយៈពេល៦ខែទៅ១ឆ្នាំក្រោយ ពេលចូលជាសមាជិកភាព
៣.ទទួលបានសេវាទីផ្សារ ដែលនាំមកនូវចំណូលបន្ថែមពីការលក់ផលិតផលរបស់សួនលោកអ្នក
៤. អាចសង់លំនៅដ្ឋានលើសួន ដូចជាផ្ទះទី២ ឬផ្ទះសម្រាប់សម្រាកលំហែកាយ
៥. មានព្រៃឈើសហគមន៍ និងស្រះសហគមន៍សម្រាប់ផលប្រយោជន៍រួម
៦. មានទីធ្លា និងផ្លូវសម្រាប់ដើរ ជិះកង់កម្សាន្ត
៧. មានអាគារសហគមន៍ សម្រាប់ការជួបជុំ និងពិធីផ្សេងៗ ដែលអាចដាក់បានមនុស្សជាង១០០នាក់
៨. មានកន្លែងសម្រាប់បោះតង់រួមគ្នា
៩. ទទួលបានការណែនាំបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងសុខភាពតាមគោលការណ៍ធម្មជាតិ
១០. ចូលរួមចំណែកការងារដល់អ្នកភូមិ ដែលធ្វើការដាំដុះថែទាំដំណាំ
១១. មានសេវាដឹកជញ្ជូនពីភ្នំពេញទៅចម្ការមួយខែម្តង ដោយសមាជិកចូលរួមចំណែកថ្លៃឈ្នួលរថយន្ត និងមានឱកាសទទួលបានការកសាងមិត្តភាពជាមួយអ្នកដែលមានចិត្តគំនិតស្រដៀងគ្នា។
សហគមន៍នេះ ជាទីតាំងដែលរៀបចំសួនស្ថិតនៅជិតតំបន់ភ្នំ មានតបណ្តាញអគ្គិសនី និងមានសុវត្ថិភាពល្អ។ ជាពិសេស ស្ថិតនៅជិតតំបន់ទេសចរណ៍ធម្មជាតិអន្លង់ភ្ញៀវ និងវត្តពុទ្ធគីរី។ លក្ខណៈពិសេសរបស់សហគមន៍នេះ រួមមាន៖ ដីទំហំជាមធ្យម ៨០០ ម៉ែត្រក្រឡា និងមានដីសម្រាប់សង់ផ្ទះ ប្រហែល១០ភាគនៃផ្ទៃដីសួនសរុប(អាស្រ័យលើការឯកភាពពីម្ចាស់ដី)។ ក្នុងគម្រោងនេះ ក៏មានការរៀបចំប្រព័ន្ធទឹកសម្រាប់ស្រោចស្រព មានរបងបង្គោលឈើ ឬបង្គោលស៊ីម៉ង់ និងខ្សែលួសសម្រាប់ដីចម្ការនីមួយៗ។
លក្ខខណ្ឌក្នុងការចូលរួមមានដូចជា៖
លក្ខខណ្ឌក្នុងការចូលរួមមានដូចជា៖
១. ដាក់ពាក្យសុំចូលជា សមាជិកហើយចុះកិច្ចសន្យាជាមួយប្រធានគម្រោង បន្ទាប់ពីបានយល់ និងយល់ ព្រមលើគំនិត និងគោលការណ៍របស់គម្រោង។
២. បង់ប្រាក់សមាជិកភាពដំបូង (ប្រាក់កក់) ចំនួន ២០០ដុល្លារ។
៣. បង់ប្រាក់សមាជិកភាពប្រចាំខែចាប់ពី ១២០ដុល្លារមួយខែ ដែលរយៈពេលបង់រហូតដល់១០០ខែ។ គោលការណ៍ ១២០ដុល្លារ១ខែនេះ សម្រាប់តែអ្នកចាប់ផ្តើមបង់ចាប់ពីខែមីនា ២០១៩។ បន្ទាប់ពី ១០០ខែក្រោយមក លោក-អ្នកនឹងទទួលបានសួនដំណាំមួយជាកម្មសិទ្ធិស្របច្បាប់ និងទទួលបាន ផលបន្លែផ្លែឈើ ក៏ដូចជាប្រាក់ចំណូលខ្លះៗបន្ថែមរៀងរាល់ខែយ៉ាងយូរបំផុត ចាប់១២ខែក្រោយចូល ជាសមាជិក។ ប្រាក់សមាជិកភាពប្រចាំខែ ត្រូវបែងចែកជា ៥៖ បង់ថ្លៃវិនិយោគ បង់ថ្លៃសេវាដាំដុះថែ ទាំ សេវាគ្រប់គ្រង និងទីផ្សារ ការចូលរួមទ្រទ្រង់កម្មវិធីបណ្តុះបណ្តាលកសិកម្ម និងអភិវឌ្ឍសហគមន៍ ជិតខាង។
៤. មានពេលទៅមើលសួនយ៉ាងតិចណាស់១ខែម្តង។
៥. ត្រូវគោរព និងអនុវត្តតាមគោលការណ៍ និងស្តង់ដារកសិកម្មសរីរាង្គ។
៦. រាល់ចំណូលដែលបានពីការលក់ផលិតផលក្រោមការចាត់ចែងរបស់ម្ចាស់គម្រោង ត្រូវបែងចែកចំនួន ៥០ភាគរយទៅម្ចាស់សួន និង៥០ភាគរយ ទៅក្រុមការងារដែលគ្រប់គ្រងសួន។
សម្រាប់ព័ត៌មានបន្ថែមលោក-អ្នកអាចទាក់ទងតាមលេខទូរសព្ទ ០៩៣ ៣០៩២៩៤ / ០១៧ ៣៥១ ៧៦៣ / ០៩៩ ៧៧៧ ៨១២ និង០៧០ ៩៤៩ ៤៦០៕
សម្រាប់ព័ត៌មានបន្ថែមលោក-អ្នកអាចទាក់ទងតាមលេខទូរសព្ទ ០៩៣ ៣០៩២៩៤ / ០១៧ ៣៥១ ៧៦៣ / ០៩៩ ៧៧៧ ៨១២ និង០៧០ ៩៤៩ ៤៦០៕
(អត្ថបទពាណិជ្ជកម្ម)
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

