ខ្យល់​កន្ត្រាក់​ធ្វើ​ឲ្យ​ផ្ទះ​ពលរដ្ឋ​នៅ​ស្រុក​មង្គល​បូរី និង​ស្រុក​ស្វាយចេក​ជាង​៣០​ខ្នង​ខូចខាត

30/11/-0001 12:00 am បន្ទាយមានជ័យ

​ភ្នំពេញ​៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៣២​ខ្នង និង​សាលាឆាន់​១​ខ្នង ក្នុងស្រុក​មង្គល​បូរី និង​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបាន​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​ល្ងាច​ថ្ងៃទី ២៣ មីនា​។ នេះ​បើតាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

 
​ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី​ចំនួន ២០​ខ្នង និង​ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​ចំនួន ១២​ខ្នង រួមទាំង​សាលាឆាន់​១​ខ្នង កាលពី​ល្ងាច​ថ្ងៃទី ២៣ មីនា​។ គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ដកស្រង់​សម្ដី​នគរបាល​នៅ​តំបន់​នោះ​ថា​៖ «​ខ្យល់​បោកបក់​យ៉ាងខ្លាំង​លាយឡំ និង​ទឹកភ្លៀង​បន្តិចបន្តួច បាន​បង្ក​ឲ្យ​ផ្ទះ​ពលរដ្ឋ​នៅ​ភូមិ​អូរអណ្តូង​កណ្តាល និង​ភូមិ​អូរអណ្តូង​កើត ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ចំនួន​២០​ខ្នង​របើក​ដំបូល និង​ផ្ទះ​៧​ខ្នង​ផ្សេងទៀត​ខូចខាត​ទាំងស្រុង​»​។ 
 
​នៅ​ថ្ងៃ​ដដែល មេឃ​ភ្លៀង​លាយ​នឹង​ខ្យល់​កន្ត្រាក់ បានធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១២​ខ្នង​ផ្សេងទៀត និង​សាលាឆាន់​វត្ត​ថ្មី​ចំនួន​១​ខ្នង ក្នុង​ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ របើក​ដំបូល​ដែរ​។ នេះ​បើតាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​៕
 

ព័ត៌មានទាក់ទង