កម្ពុជារង់ចាំការឆ្លើយតបពីតួកគីក្នុងការបញ្ជូននាវាផ្ទុកម៉ាស៊ីនភ្លើងមកកម្ពុជា

30/11/-0001 12:00 am កំពង់ឆ្នាំង

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លៀតឱកាស​នាពិធីបើកកម្មវិធីបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង បាន​បន្ត​ឲ្យពលរដ្ឋយោគយល់ទាក់ទងនឹងការកាត់ផ្តាច់ចរន្តអគ្គិសនី​ទាំងនៅក្រុង និងជនបទ។



សម្តេច​លើក​ឡើងថា ធម្មជាតិមិនយោគយល់ឡើយ ដូច្នេះកម្ពុជាប្រឈម​បញ្ហាខ្វះទឹក​ដែលអូសបន្លាយ​ដល់ខែមិថុនា ដោយសារធាតុអាកាសក្តៅខ្លាំង។ បើតាមព័ត៌មាន​ចុងក្រោយ សម្តេច​បាន​បញ្ជាក់ថា ការខ្វះខាតអគ្គិសនីនៅកម្ពុជាឡើងដល់ទៅ​៤០០មេហ្គាវ៉ាត់។ ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចបានស្នើទៅអ្នកមាន​ម៉ាស៊ីន​ភ្លើងឲ្យបញ្ចេញម៉ាស៊ីនភ្លើង​ដើម្បីផ្គត់ផ្គង់នៅតាមទីនានា។

ស្របពេលជាមួយគ្នា​ផងដែរ សម្តេចបានអះអាងថា កម្ពុជា​កំពុង​រង់ចាំ​ការឆ្លើយ​តបពីភាគីតួកគី ក្នុងការបញ្ជូន​នាវាផ្ទុក​ម៉ាស៊ីនភ្លើង​នៅ​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហាខ្វះខាតអគ្គិសនីនាពេលបច្ចុប្បន្ន៕

ព័ត៌មានទាក់ទង