ផ្លូវជាតិ​លេខ​៧១c ចំការលើ ទៅ​ត្បូងឃ្មុំ នឹងត្រូវ​សាងសង់​នៅ​ចុងឆ្នាំ​នេះ​

30/11/-0001 12:00 am ត្បូងឃ្មុំ

រដ្ឋាភិបាល​គ្រោង​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​៧១c នៅ​ចុងឆ្នាំ​២០១៩​នេះ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​លោក ស៊ុន ចាន់ថុល បាន​ចុះ​ត្រួតពិនិត្យ​សិក្សា​លទ្ធភាព​សាងសង់​ផ្លូវ​មួយ​នេះ​នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ​នេះ​។​

​ផ្លូវជាតិ​លេខ​៧១c មាន​ប្រវែង ១១៤​គីឡូម៉ែត្រ ដែល​ត​ភ្ជាប់​ចេញពី​ផ្លូវជាតិ​លេខ​៧១ ត្រង់ចំណុច​ផ្សារ​ចំការលើ ស្រុក​ចំការលើ ខេត្តកំពង់ចាម ឆ្លងកាត់​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ ទៅកាន់​ភូមិសាស្ត្រ​ខេត្ត​ត្បូងឃ្មុំ​។ 
​ក្រសួង​សាធារណការ​ឲ្យ​ដឹងថា គម្រោង​សាងសង់​ផ្លូវជាតិ​៧១C នេះ​ត្រូវបាន​សិក្សា​ដោយ​ក្រុមហ៊ុន​សៀង​ហៃ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​សិក្សា​បន្ថែម​ត្រង់ចំណុច​ដែល​ទទួលរង​ដោយ​ទឹកជំនន់ ដើម្បី​រក​ដំណោះស្រាយ​ធានា​គុណភាព​ខ្ពស់​។​
 
​គួរ​បញ្ជាក់ថា សព្វថ្ងៃ ស្ពាន​ឆ្លងទន្លេ​មេគង្គ​ស្ទឹងត្រង់​-​ក្រូចឆ្មារ ដែលជា​គម្រោង​ក្រោម​កម្ចី​របស់​ចិន កំពុង​ត្រូវបាន​សាងសង់ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ដើមឆ្នាំ​២០២១៕



 

ព័ត៌មានទាក់ទង