សម្តេច ហ៊ុន សែន បើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» តម្លៃជិត៥០លានដុល្លារ

ភ្នំពេញ៖ មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ដែលស្ថិតក្នុងខេត្តត្បូងឃ្មុំ មានតម្លៃ៤៥,៦៦លានដុល្លារអាមេរិក ត្រូវបើកការដ្ឋានសាងសង់ នៅថ្ងៃទី១មីនា ឆ្នាំ២០១៩ នេះ ក្រោមអធីបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ថវិកាសាងសង់នេះ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលប្រទេសចិន។ 

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំនេះ ត្រូវសាងសង់លើផ្ទៃដីជាង ២,៤ម៉ឺនម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ ដែលចំណាយពេលសាងសង់ជាង៣ឆ្នាំ។ មន្ទីរពេទ្យនេះ នឹងមានសភាពធំទូលាយដោយបំពាក់ទៅដោយគ្រឿងបរិក្ខាពេទ្យទំនើបៗទៀតផង។
ក្រោយពេលសាងសង់រួចមន្ទីរពេទ្យថ្មីនេះ នឹងក្លាយជាមន្ទីរពេទ្យប្រចាំតំបន់គ្រប់ដណ្តប់ប្រជាជនមួយចំនួន នៃខេត្តក្រចេះ រតនគិរី ស្ទឹងត្រែង និងមណ្ឌលគិរី៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

