ផ្ទះ​ដល់​ទៅ​១៥១​ខ្នង​នៅ​បាត់ដំបង ត្រូវ​ខូចខាត ដោយសារ​ខ្យល់​កន្ត្រាក់​

30/11/-0001 12:00 am បាត់ដំបង

​ខ្យល់​កន្ត្រាក់​លាយឡំ​ជាមួយ​ភ្លៀង​ផ្គរ​រន្ទះ បានធ្វើ​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ដល់​ទៅ​១៥១​ខ្នង ដោយ​ត្រូវ​ដួលរលំ​និង​របើក​ដំបូល ក្នុងស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដែល​ជាប់​នឹង​ព្រំដែន កម្ពុជា​-​ថៃ កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩​។ ប៉ុន្តែ គ្រោះធម្មជាតិ​នេះ មិនបាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ឡើយ​។

 
​អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះផ្សាយ​ថា ខ្យល់​កន្ត្រាក់ បាន​ប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ចំនួន​៣ គឺ ឃុំ​សន្តិភាព ឃុំ​សិរី​មានជ័យ និង​ឃុំ​ជ្រៃ​សី​ម៉ា ដោយ​ក្នុងនោះ ផ្ទះ​១៥​ខ្នង ត្រូវ​ដួលរលំ​ទាំងស្រុង និង​ផ្ទះ​១៣៧​ខ្នង  របើក​ដំបូល​ស័ង្កសី​ទាំងស្រុង និង​របើក​ដំបូល​មធ្យម រួមទាំង​របើក​ដំបូល​២៥​សន្លឹក នៃ​សាលារៀន​បឋមសិក្សា​ហ៊ុន សែន ជ្រៃ​សី​ម៉ា​។ 
 
​បើតាម​អគ្គស្នងការ​នគរបាល​ជាតិ ក្រៅពី​បង្ក​ការខូចខាត​ដល់ផ្ទះ​ប្រជាពលរដ្ឋ ខ្យល់​កន្ត្រាក់ ក៏បាន​ផ្តាច់​ចរន្តអគ្គិសនី ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាង​២​ពាន់​គ្រួសារ គ្មាន​ភ្លើង​ប្រើប្រាស់​ផងដែរ​៕ 
 

ព័ត៌មានទាក់ទង