ចាស់​៣​នាក់​និង​ក្មេង​៨​នាក់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ ក្រោយហូប​នំ​បញ្ចុក​និង​បាញ់​ស៊ុ​ង​

30/11/-0001 12:00 am បន្ទាយមានជ័យ

​ក្មេង​-​ចាស់​១១​នាក់ បាន​ពុល​នំ​បញ្ចុក​និង​បាញ់​ស៊ុ​ង នៅ​ភូមិ​ចារ​លើ ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ទី​២០​ខែ ខែកុម្ភៈ ឆ្នាំ​២០១៩​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​។

 
​មនុស្ស​វ័យ​ចំណាស់​ទាំង​៣​នាក់ មាន​អាយុ​៤៨​ឆ្នាំ ៥៤​ឆ្នាំ និង​៥៩​ឆ្នាំ ហើយ​ក្មេង​៧​នាក់ មាន​អាយុ​ពី​៣​ឆ្នាំ ដល់ ១៥​ឆ្នាំ ចំណែក​ម្នាក់ទៀត មាន​អាយុ​២៣​ឆ្នាំ​។ 
 
​អគ្គស្នងការ​នគរបាល​ជាតិ សរសេរថា ក្រោយពី​បរិភោគ​រួច ពួកគេ ក៏មាន​អាកា​រៈ​វិលមុខ ក្អួតចង្អោរ ហើយ​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។ នគរបាលជាតិ បញ្ជាក់ថា​៖«​ប្រជាពលរដ្ឋ​ទាំងនោះ ពុំមាន​អាកា​រៈ​ធ្ងន់ធ្ងរ​ទេ​។ ប៉ុន្តែ​ពេលនេះ​គ្រូពេទ្យ​មិនទាន់​ឲ្យ​ចេញ ព្រោះ​នៅតាម​ដាន​មើល​ពី​ស្ថានភាព​ជំងឺ​សិន​»៕ 
 

ព័ត៌មានទាក់ទង