លោក លូកា៖«ខ្ញុំគិតថា រស់នៅស្រុកខ្មែរតែ១ឆ្នាំទេ… ឥឡូវ១០ឆ្នាំហើយ»


ត្បូងឃ្មុំ-ក្រូចឆ្មារ៖ នៅក្នុងភូមិក្តុលលើ ស្រុកក្រូចឆ្មារ ជនជាតិអុីតាលី ឈ្មោះ លូកា គិតថាខ្លួនឯងជាជនជាតិខ្មែរទៅហើយ។ ក្រៅតែពីកម្ពស់ជិតពីរម៉ែត្រ និងស្បែក ស ដែលគេមើលទៅស្គាល់ថាជាសាសន៍អឺរ៉ុប លូកានិយាយភាសាខ្មែរ និងមានរបៀបរស់នៅនៅអ្នកជនបទខ្មែរដែរ។ លូកា ដែលរស់នៅជាបូជាចារ្យ ដើមឡើយបានគិតថា រស់នៅកម្ពុជាតែ១ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែពេលនេះ គឺជាឆ្នាំទី១០ហើយ។ លូកា ស្រឡាញ់ផ្ទះឈើនៅជនបទ។ លូកាទម្លាប់នឹងជីវិតបែបជនបទខ្មែរហើយ ទាំងកាយ ទាំងចិត្ត។
យើងស្តាប់ការសន្ទនារវាង នាយ យ៉ាន និងលូកា៖
**audio1**

-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

