បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ក្នុង​ពន្ធនាគារ​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​ដោះស្រាយ​ហើយ​

30/11/-0001 12:00 am ឧត្តរមានជ័យ

​ភ្នំពេញ​៖ ពន្ធនាគារ​ឧ​ត្ត​រ​មានជ័យ ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​នោះ ត្រូវបាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​អាជ្ញាធរ ចុះជួយ​ដោះស្រាយ​ហើយ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។
 
​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​នេះ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម លោក លឹម គានហោ បានសម្រេច​ឲ្យ​អាជ្ញាធរ​ជីក​ស្រះ​ទឹក​មួយកន្លែង ទំហំ​ជាង​១​ហិកតា នៅ​ស្រុក​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ បើតាម​លោក លឹម គានហោ ទំហំ​ស្រះ​ទឹក​នេះ មិន​ត្រឹមតែ​អាច​ផ្គត់ផ្គង់​ទឹក​ដល់​ការប្រើប្រាស់​នៅក្នុង​ពន្ធនាគារ​ប៉ុ​ណ្តោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ផ្គត់ផ្គង់​ទៅដល់​កងទ័ព និង​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះដែរ​។​
 
​ទាក់ទង​នឹង​បញ្ហា​ខ្វះ​ទឹក​នេះ អភិបាលខេត្ត​បន្ទាយមានជ័យ​លោក ប៉ែន កុសល បានសម្រេច​ផ្ដល់​ទឹក​ចំនួន​១០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ សម្រាប់​ការផ្គត់ផ្គង់​ដល់​ការប្រើប្រាស់​ប្រចាំថ្ងៃ នៅក្នុង​ពន្ធនាគារ​។ បន្ថែម​ពីនេះ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ក៏ត្រូវ​ទិញ​ស៊ីទែន​ទឹក​ចំណុះ ៥​ម៉ែត្រគូប​ចំនួន​២ ជា​ស៊ីទែន​បំពាក់​លើ​រថយន្ត​បែន សម្រាប់​ដឹកជញ្ជូន​ទឹក​ទៅកាន់​ពន្ធនាគារ​៕
 

ព័ត៌មានទាក់ទង