​សម្តេច ហ៊ុន សែន ថា​ជាការ​វះកាត់ ក្រោយ​ដក​មេ​ប៉េអឹម​រតនគិរី ចេញពី​ក្របខណ្ឌ​

30/11/-0001 12:00 am រតនគីរី

​លោក គឹម រស្មី ដែលជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត​ចុះ​ថ្ងៃទី​៩ ខែកុម្ភៈ​។ ជាការ​កត់សម្គាល់  សម្តេច​នាយក​រដ្ឋមន្ត្រី ក៏បាន​បង្ហោះ​ព្រះរាជក្រឹត្យ​នេះ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន អមដោយ​សំណេរ​ដ៏​កម្រ​ផងដែរ​។ សម្តេច ហ៊ុន សែន បាន​សរសេរ​ដូច្នេះ​៖«​នេះ​គឺជាការ​វះកាត់​ប្រកបដោយ​ការឈឺចាប់​។ នេះ​ជា​អភិក្រម​ទី​៥​គឺ​ការវះកាត់​»​។​
 
​ការ​លុបឈ្មោះ គឹម រស្មី​នៅពេលនេះ កើតឡើង​ក្រោយ​មានការ​ល្បីល្បាញ​ពេញ​បណ្តាញ​សង្គម រឿង​ចែក​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៅ​កូនៗ​នៅក្នុង​ពិធី​ខួបកំណើត​របស់ខ្លួន​៕ 
 

ព័ត៌មានទាក់ទង