​ផលិតផល​សរីរាង្គរ​បស់ Confirel នឹង​បង្ហាញ​វត្តមាន​ក្នុង​ពិព័រណ៍ SIAL Toronto នៅ​កាណាដា​

30/11/-0001 12:00 am កំពង់ស្ពឺ

ក្រុមហ៊ុន Confirel ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​ក្នុង​ពិរ​ព័រ​ណ៌​ចំណីអាហារ​អន្តរជាតិ SIAL Toronto នៅ​ក្រុង​តូ​រ៉ុ​ន​តូ ប្រទេស​កាណាដា ចាប់ពី​ថ្ងៃទី​៣០ ខែមេសា ដល់​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩ ។ ការជ្រើសរើស​នេះ ធ្វើឡើង​នា​ដំណើរ​ទស្សនកិច្ច​មកកាន់​កម្ពុជា​របស់លោក Marc Germain តំណាង​ការិយាល័យ​ទទួលបន្ទុក​សម្រួល​ពាណិជ្ជ​កាណាដា (TFO Canada)​។​



​បង្កើតឡើង​អស់​រយៈពេល​១៦​ឆ្នាំ ដោយ​លោក ហៃ លី​អ៊ាង ក្រុមហ៊ុន Confirel ទទួលបាន​នូវ​ការវាយតម្លៃ​យ៉ាង​ចិត្ត​ទុកដាក់​ពី​សំណាក់​ក្រុមការងារ​នៃ​ការិយាល័យ TFO Canada ដោយសារ​ការចូលរួម​ពី​សំណាក់​វិទ្យាស្ថាន Mekong Institute​។ ក្រៅពី Confirel បណ្តា​ក្រុមហ៊ុន​នៅ​ឡាវ និង​មី​យ៉ាន់​ម៉ា ដែល​កំពុង​ពង្រីក​ទីផ្សារ​នៅ​តំបន់​អាមេរិក​ខាងជើង ក៏ត្រូវ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិ​ព័រ​ណ៌ SIAL Toronto ផងដែរ​។​

​លោក Marc Germain បាន​ចុះ​ពិនិត្យ​ដោយផ្ទាល់​ដំណើរការ​របស់​ក្រុមហ៊ុន Confirel ដោយមាន​ការណែនាំ​បង្ហាញ​ពី​សំណាក់​លោក Tep Anthony និង​អ្នកនាង ហោ ដាវី អ្នកទទួលខុសត្រូវ​លើ​ការនាំចេញ ទាក់ទង​ការបំពាក់​ឧបករណ៍ ផលិតផល និង​តម្លៃ​ផ្សេងៗ​។​

​ទស្សនវិស័យ​របស់​ក្រុមហ៊ុន​ផ្តោតលើ​ការអភិវឌ្ឍន៍​ជនបទ តាមរយៈ​ការច្នៃប្រឌិត គុណភាព រសជាតិ និង​ជា​ផ​លិ ត​ផល​ល្អ​សម្រាប់​សុខភាព​។ បន្ថែម​ពីលើ​នេះ ការទទួលបាន​លិខិតបញ្ជាក់​ជាច្រើន​ពាក់ព័ន្ធ​ឆ​ន្ទះ​របស់​ក្រុមហ៊ុន​ក្នុងការ​អភិវឌ្ឍន៍​ឈានដល់​ស្តង់ដា​អន្តរជាតិ បានធ្វើ​លោក Marc Germain សម្រេច​ជ្រើស​រើសយក Confirel ទៅ​ចូលរួម​ក្នុង​ពិរ​ព័រ​ណ៌​ចំណីអាហារ​អន្តរជាតិ SIAL Toronto​។​

​សម្រាប់​រយៈពេល​ពេញ​មួយ​សប្តាហ៍ លោក Tep Anthony និង​អ្នកនាង ហោ ដាវី នឹងមាន​ជំនួប​អាជីវកម្ម​រវាង​ក្រុមហ៊ុន និង​ក្រុមហ៊ុន (B2B) ដែល​រៀបចំ​ដោយ TFO Canana​។ ជាមួយគ្នា​នោះ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Confirel នឹង​បង្ហាញ​ពី​ផលិតផល​របស់ខ្លួន ដែល​ផលិត​ចេញពី​ត្នោត​កំពង់ស្ពឺ និង​ម្រេច​កំពត ដែល​ក្នុងនោះ​មានដូចជា ផលិតផល​ម៉ាក Thnot, តែ​ម្រេច ម្រេច​សរីរាង្គ Kirum, ស្រា Jaya និង KEM​។​

​ផលិតផល​ដែលមាន​ប្រយោជន៍​ដល់​សុខភាព និង​វិញ្ញាបនបត្រ​សរីរាង្គ បានធ្វើ​ឲ្យ Confirel អាចឆ្លើយតប​ទៅលើ​តម្រូវការ​ទីផ្សារ​អាមេរិក​។ តាមរយៈ​ពិ​ព័រ​ណ៌ SIAL Toronto ក្រុមហ៊ុន Confirel នឹង​បោះជំហាន​ទៅ​បន្ថែមទៀត​នៅលើ​ទីផ្សារ​អន្តរជាតិ​៕


ព័ត៌មានទាក់ទង