ឧទ្យាន​ច្នៃប្រឌិត​វប្បធម៌​កម្ពុជា​-​ចិន តម្លៃ​ជាង​៧០​លាន​ដុល្លារ​នៅ​សៀមរាប នឹង​បើក​ឲ្យ​ទេសចរ ចូល​ទស្សនា​នៅ​ឆ្នាំ​២០២០

30/11/-0001 12:00 am ភ្នំពេញ

​ភ្នំពេញ​៖  «​ឧទ្យាន​ច្នៃប្រឌិត​វប្បធម៌​កម្ពុជា​-​ចិន​» ដែល​ក្រុមហ៊ុន​ចិន​មួយ​កំពុង​សាងសង់ នៅលើ​ផ្ទៃដី​ប្រមាណ ៣,៣​ហិកតា នៅ​ខេត្តសៀមរាប  គ្រោង​បើក​ឲ្យ​ភ្ញៀវទេសចរ ចូល​ទស្សនា ឈ្វេងយល់ ពី​វប្បធម៌​ខ្មែរ និង​ចិន នៅ​ឆ្នាំ​២០២០​ខាងមុខ​។ ឧទ្យាន​ច្នៃប្រឌិត​វប្បធម៌​កម្ពុជា​-​ចិន​ត្រូវបាន​ក្រុមហ៊ុន​ចិន​បោះទុន ជាង​៧០​លាន​ដុល្លារ សម្រាប់​ការសាងសង់​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ជាតិ AKP​។​

 
​ក្រោយពេល​សាងសង់​រួច ឧទ្យាន​នេះ នឹង​ក្លាយជា​បណ្ដុំ​នៃ​តំបន់​ទេសចរណ៍​បែប​វប្បធម៌ រួមមាន រោង​ម​ហោ​ស្រ ព​ញញឹម​អង្គរ​១,៥០០ កៅអី  សារមន្ទីរ Zhou Daguan មជ្ឈមណ្ឌល​វប្បធម៌​សម័យ​ចេនឡា  មជ្ឈមណ្ឌល​ផ្លាស់ប្តូរ​វប្បធម៌​កម្ពុជា​-​ចិន  មជ្ឈមណ្ឌល​ពិព័រណ៍​ផលិតផល​វប្បធម៌ និង​ភោជនីយដ្ឋាន ជាដើម​។​
 
​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​និយាយថា ឧទ្យាន​ច្នៃប្រឌិត​វប្បធម៌​កម្ពុជា​-​ចិន គឺមាន​សារៈសំខាន់​ណាស់ សម្រាប់​បង្ហាញ​វប្បធម៌​កម្ពុជា​-​ចិន ជាពិសេស​ការបង្ហាញ​ពី​វប្បធម៌​ខ្មែរ ព្រោះ​នៅក្នុង​ឧទ្យាន​នេះ មាន​សម្តែង​ពី​វប្បធម៌​ខ្មែរ​ច្រើន ដូចជា ការកសាង​អង្គរ ចម្បាំង​របស់​កងទ័ព​ខ្មែរ​នៅ​សម័យបុរាណ និង​ការបង្ហាញ​ពី​ទំនៀម​ទំលាប់​ប្រពៃណី​ខ្មែរ​ជា ច្រើន​ផ្សេងទៀត​៕
 

ព័ត៌មានទាក់ទង