«​ភូមិ​វប្បធម៌​ជនជាតិដើម​ភាគតិច​» នៅ​រតនគិរី នឹង​លេច​ជា​រូបរាង​នៅ​ដើមឆ្នាំ​២០១៩​នេះ

30/11/-0001 12:00 am រតនគីរី

​រតនគិរី​៖ គម្រោង​បង្កើត​ភូមិ​វប្បធម៌​ជនជាតិដើម​ភាគតិច​នៅ​ខេត្តរតនគិរី របស់​ម្ចាស់​សណ្ឋាគារ​ទែ​រូ នឹង​ចាប់ផ្ដើម​នៅ​ដើមឆ្នាំ​២០១៩​នេះ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោកស្រី ខៃ ចិន្តា បញ្ជាក់ថា ភូមិ​វប្បធម៌​នេះ នឹង​ចាប់ផ្ដើម​នៅ​ដើម​ឆ្នាំនេះ ដោយ​សាងសង់​ជា​ភូមិ ដែល​បង្ហាញ​ពី​ទំនៀមទម្លាប់ ប្រពៃណី ជំនឿ​របស់​ជនជាតិដើម​ភាគតិច​ទៅតាម​អម្បូរ​នីមួយៗ​។​

 
​លោកស្រី ខៃ ចិន្តា ម្ចាស់​សណ្ឋាគារ​ទែ​រូ (Terres Rouges) និង​ជា​ប្រធាន​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា បាន​ឲ្យ​ដឹង​ទៀតថា គម្រោង​បង្កើត​ភូមិ​វប្បធម៌​ជនជាតិដើម​ភាគតិច​នៃ​ខេត្តរតនគិរី នឹងចូលរួម​ចំណែក​ថែរក្សា និង​លើកតម្កើង​វប្បធម៌​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច​រស់នៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។ ក្រៅពី​បង្កើត​ភូមិ​វប្ប​ធ​ម៍​ជនជាតិដើម​ភាគតិច លោកស្រី ខៃ ចិន្តា នឹង​បង្កើត​ផ្សារ​សហគមន៍​ជនជាតិដើម​ភាគតិច​ផងដែរ ដើម្បី​គាំទ្រ​ផលិតផល សម្ភារ​សិប្បកម្ម និង​អាហារ​របស់​ជនជាតិដើម​ភាគតិច​។ បើតាម​លោកស្រី ខៃ ចិន្តា គម្រោង​ភូមិ​វប្បធម៌​នេះ មានការ​គាំទ្រ​ពី​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន​។ 
 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោកស្រី ខៃ ចិន្តា ម្ចាស់​សណ្ឋាគារ​ទែ​រូ  (Terres Rouges) នៅ​ខេត្តរតនគិរី​ដូចតទៅ​៖

ព័ត៌មានទាក់ទង