ចំបើង​ក្លាយជា​ផលិតផល​ជំនួញ​ដ៏​មានតម្លៃ​!

30/11/-0001 12:00 am បាត់ដំបង

​បាត់ដំបង​៖ ចំបើង​ដែល​កសិករ​គ្រាន់តែ​ទុក​ឲ្យ​គោ​ស៊ី និង​កសិករ​ខ្លះទៀត​ទុកចោល​ដោយ​មិនដឹង​យកទៅ​ធ្វើ​អ្វី ប៉ុន្តែ លោកតា​វ័យ​៧២​ឆ្នាំ មើលឃើញ​ពី​តម្លៃ​នៃ​ចំបើង​ដោយ​លោក​បាន​យក​រៀបចំ​ដើម្បី​បណ្តុះ​ផ្សិត​។ រយៈពេល​ជាង​៤​ឆ្នាំ​ហើយ​ដែល​លោកតា ញែក ចំរើន និង​ភរិយា បាន​ប្រកបមុខរបរ​បណ្តុះ​ផ្សិតចំបើង​លក់​។ បច្ចុប្បន្ន លោកតា ចំរើន និង​អ្នកស្រី យ៉ែម យឺត រស់នៅ​ភូមិ​ក្បាល​ខ្មោច ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង បានធ្វើ​រោង​ផ្សិត​ដល់​ចំនួន​១១​រោង​ហើយ​។ លោកតា ចំរើន ត្រូវ​ចំណាយ​ថវិកា​ទៅលើ​ការធ្វើ​រោង និង​គ្រឿងផ្សំ​អស់​ជាង​១៥០០​ដុល្លារ ដោយ​រួមមាន​ស្បូវ​, ឫស្សី​, ចំបើង​, សំបក​សណ្ដែកបាយ​, កំបោរ​, ឈើ​មេ​ផ្សិត​ផងដែរ​។​


Relate

​តាមរយៈ​របរ​បណ្ដុះ​ផ្សិតចំបើង​លក់ ដែល​គ្រួសារ​លោក ញែក ចំរើន បាន​អនុវត្ត​ជាប្រចាំ​ថ្ងៃ​កន្លងមក អាចធ្វើ​ឲ្យ​ពួកគាត់​រកចំណូលបាន​ជាង​២​ពាន់​ដុ​លា្ល​រ​ក្នុង​មួយខែ ពី​អាជីវកម្ម​មួយ​នេះ ។ ហើយ​នៅ​ខែ​ខ្លះ គ្រួសារ​ដែលមាន​កូន​៣​នាក់​នេះ អាច​រកចំណូលបានរ​ហូត​ដល់​៦​ពាន់​ដុល្លារ​ទៀតផង​។​ ​សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​ពី​ខាងក្នុង និង​ខាងក្រៅ​នៃ​រោង​បណ្តុះ​ផ្សិតចំបើង ដូចតទៅ​៖ 






























 

ព័ត៌មានទាក់ទង