កសិករ ខុន រឿ​ត រកចំណូលបាន​ជាង​២​លាន​រៀល​ក្នុង​មួយខែ ពី​ដំណាំ​ម្ទេសដៃនាង

30/11/-0001 12:00 am បាត់ដំបង

​បាត់ដំបង​៖ រយៈពេល​ជាង ២​ឆ្នាំ​ហើយ​ដែល​អ្នកស្រី ខុន រឿ​ត បាន​ប្រកបមុខរបរ​ដាំ​ម្ទេស​លក់​។ ម្ទេស​ដែល​ស្រី្ត​វ័យ​៤៤​ឆ្នាំ​រូបនេះ បាន​ដាំ​ម្ទេស ភាគច្រើន​លក់​ឲ្យ​ម៉ូយ​ដែល​យកទៅលក់​បន្ត​នៅ​ផ្សារ​។ ក្នុង​មួយខែ​កសិករ ខុន រឿ​ត អាច​រកចំណូលបាន​ជា​ង ២​លាន​រៀល​ពី​ដំណាំ​ម្ទេស​នេះ​។​


​នៅក្នុង​ភូមិ​ត្រដក់​ពង ឃុំ​អណ្ដើក​ហែប ស្រុក​រតនមណ្ឌល មាន​កសិករ​ជាច្រើន បាន​ដាំ​ម្ទេសដៃនាង​សម្រាប់​លក់​។ អ្នកស្រី ខុន រឿ​ត ជា​កសិករ​មួយរូប ដែល​បាន​ដាំ​ម្ទេសដៃនាង​លក់​ឲ្យ​អតិថិជន​ជា​រៀងរាល់ថ្ងៃ​។ ក្នុង​ចម្ការ​ម្ទេសដៃនាង​របស់​កសិករ ខុន រឿ​ត មាន​ទំហំ​ជិត​កន្លះ​ហិកតា ដែល​អាច​រកចំណូលបាន​ជាង ២​លាន​រៀល ក្នុង​១​ខែ​។​



​បើតាម​អ្នកស្រី ខុន រឿ​ត ម្ទេសដៃនាង​របស់​អ្នកស្រី កំពុង​រង​ការខូចខាត​ដោយសារ​ដង្កូវ​ល្អិត និង​ក្រា​ស៊ី​ស្លឹក ដែល​ធ្វើ​ឲ្យ​ដើម​វា​រួញ ហើយ​មិន​ចេញ​ផ្លែ​។ កសិករ​ដែលមាន​បទពិសោធន៍​៥​ឆ្នាំ​លើ​ដំណាំ​ម្ទេស​រូបនេះ បាន​ប្រាប់​ឲ្យ​ដឹងថា ទិន្នផល​ឆ្នាំនេះ មិនបាន​ច្រើន​ដូច​ឆ្នាំមុន​ឡើយ ហើយ​មានតែ​ចម្ការ​ម្ទេស​របស់​អ្នកស្រី​ប៉ុណ្ណោះ ដែល​ល្អ​ជាង​ចម្ការ​ម្ទេស​របស់​កសិករ​ដទៃទៀត​។​

relate
  


​ដំណាំ​ម្ទេស​ដែល​ត្រូវមាន​ការថែទាំ​យ៉ាង​យកចិត្តទុកដាក់​នេះ ក្នុង​មួយថ្ងៃ​អ្នកស្រី​លក់​ម្ទេសដៃនាង ចន្លោះ​ពី​៦​ម៉ឺន​រៀល​ទៅ​៩​ម៉ឺន​រៀល អាស្រ័យ​ទៅតាម​ម្ទេស​ផ្លែ​។ ក្រៅពី​ដាំ​ម្ទេស​លក់ អ្នកស្រី ខុន រឿ​ត ក៏មាន​ដាំ​ដំណាំ​ដំឡូង​មី និង​ពោតក្រហម​ផងដែរ​៕





ព័ត៌មានទាក់ទង